ព័ត៌មានជាតិ
ថៃ៤ នាក់ សមត្ថកិច្ចឃាត់ធ្វើចត្តាឡីស័ក លួចជក់ថ្នាំ ត្រូវបញ្ជូនឡើងតុលាការ
ជនជាតិថៃប្រុស ស្រីចំនួន៤នាក់ បានលួចចូលមកស្រុកខ្មែរដោយខុសច្បាប់សមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើចត្តាឡីស័ករួចមកហើយស្រាប់តែនាំគ្នាលួចជក់ថ្នាំញៀនបន្តទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនលើកនេះបញ្ជូនទៅតុលាការ នៅល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

នគរបាលទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាជនសង្ស័យជាជនជាតិថៃទាំង៤នាក់ ឈ្មោះ១អាសាណាក់ សាវេតហៅប៊យ ភេទប្រុសអាយុ៣៦ឆ្នាំ ស្រុកកំណើត ឃុំមឿង ស្រុកសាក់វ៉ាន់ ខេត្តស្រះកែវ ធ្លាប់ជាប់នៅមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់រយៈពេល៣ខែអ្នកជក់ ទី២ ឈ្មោះ សុគផាកន សាខនផាន់ ភេទប្រុសអាយុ៣៥ឆ្នាំ ស្រុកកំណើតឃុំតាឡាត់ខ្វាន ស្រុកមឿង ខេត្តនុនថាក់បូរី ធ្លាប់ជាប់ពន្ធនាគារចំនួន២ដង រយៈពេល៧ឆ្នាំ នៅប្រទេសថៃ អ្នកជក់ ទី៣ឈ្មោះសាក់សិគ វិមុនហៅអម ភេទស្រីអាយុ២៩ឆ្នាំ ស្រុកកំណើត នៅឃុំអារញ្ញ ស្រុអារញ្ញ ខេ្តតស្រះកែវ និង៤ឈ្មោះ អឡាថៃ ឆាមកាថូក ភេទស្រីអាយុ២៧ឆ្នាំ ស្រុកកំណើត ឃុំចរខេហ៊ីន ស្រុកខនបូរី ខេត្តនខនរាជសីម៉ា។

នគរបាលបានបញ្ជាក់ថាជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួនតាំងពីថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២១ រួមទាំងបក្សពួកគេ២នាក់ផ្សេងទៀត ក្នុងនោះជនជនខ្មែរ១នាក់ឈ្មោះអែម ឡៅ និងថៃ១នាក់ ឈ្មោះ ខៈចនសាក់ សូវិតជិត រួមទាំងវត្ថុតាងម្សៅក្រាមសថ្លាចំនួន០៦កូនថង់និងថ្នាំញៀនគ្រាប់ពណ៌ក្រហមមានអក្សរ WY ចំនួន៤៨គ្រាប់ បញ្ជូនទៅសាលាដំបូងខេត្តរួចហើយ។
ដោយឡែក ជនសង្ស័យ៤នាក់នេះ បានប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយ ឈ្មោះផាតសាមុន ភូវ៉ាស៊ុនសេងសាំង ភេទស្រីអាយុ២៩ឆ្នាំ ជាជនជាតិថៃ ដែលរកឃើញវិជ្ជមានកូវីដ ១៩ ត្រូវបានគ្រូពេទ្យឲ្យសម្រាកព្យា បាលនៅបន្ទប់មណ្ឌលសុខភាពប៉ោយប៉ែត។
ដូច្នេះអ្នកទាំង៤នាក់ តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយត្រូវបានក្រុមគ្រួពេទ្យបានចេញលិខិតឲ្យចេញពីមណ្ឌល ធ្វើចត្តាឡីស័ក នៅថ្ងៃទី ២៣ខែកក្កដា ឆ្នាំ២០២១ ។ដោយមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តសមត្ថកិច្ចបានឃាត់ខ្លួននិងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


