ព័ត៌មានជាតិ
លោក ហេង រតនា៖ បើយកឈើល្មើសច្បាប់មកបំរើការងារថែទាំប្រាសាទមិនដឹងជាល្អយ៉ាងណា!
ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស៊ីម៉ាក់ បានមានប្រសាសន៍ថាប្រសិនបើយកឈើល្មើសច្បាប់ដែលចាប់បាន មកបំរើការងារថែទាំ និងអភិរក្សប្រាសាទនានាមិនដឹងជាល្អយ៉ាងណានោះទេ។

ការលើកឡើងរបស់លោក ហេង រតនា បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរអប្សរាក្តី អាជ្ញាធរប្រាសាទព្រះវិហារក្តី បានចាប់ផ្តើមយកឈើមកធ្វើកាំជណ្តើរ ឬក្រាលការពារទីតាំងបុរាណដ្ឋាន។
តាមរយ:ផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃនេះ លោកបានមានប្រសាសន៍ថា ក្នុងសម័យសង្គ្រាមមិនត្រឹមគ្មានពេលវេលា និងធនធានថែរក្សាកេរមរតកដូនតាប៉ុណ្ណោះទេ ប៉ុន្តែមានការទម្លាក់គ្រាប់បែក បាញ់ប្លោង ដាក់គ្រាប់មីន ការប្រយុទ្ធគ្នា ការជីកកកាយគាស់ វាយបំផ្លាញ មានប្រាង្គប្រាសាទ វត្ថុបុរាណយ៉ាងច្រេីនអនេកត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
លោកបានបន្តថា ប៉ុន្តែក្នុងសម័យសន្តិភាព មានទេសចរណ៍ទាំងជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងឆ្នាំៗ អ្នកទេសចរណ៍ទាំងឡាយបានដើរជាន់លើថ្មប្រាសាទ ឡើងចុះតាមកាំជណ្តេីរបុរាណជារៀងរាល់ថ្ងៃ មិនយូរប៉ុន្មានថ្មបុរាណទាំងឡាយនឹងសឹកបាត់រូបចម្លាក់ បាត់ផ្ទាំងថ្មមិនខានឡើយ។

លោក ហេង រតនា បានបន្ថែមថា ផ្ទុយពីកម្ពុជា នៅតាមទីរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនានានៅបរទេសដែលលោកធ្លាប់បានទៅទស្សនកិច្ច លោកសង្កេតឃើញថា ស្ទើរតែគ្រប់កន្លែងវត្ថុប្រវត្តិសាស្ត្រទាំងអស់របស់គេ កុំថាឡើយដើរជាន់ ឬយកដៃទៅប៉ះ សូម្បីតែកាម៉ារ៉ាថតរូប មានផ្លាស់ពន្លឺក៏មិនអនុញ្ញាតិឱ្យប្រើផង។
លោកបានបន្ថែមថា៖ “ជារួមខ្ញុំពិតជារីករាយណាស់ដែលបានឃើញអាជ្ញាធរអប្សរាក្តី អាជ្ញាធរប្រាសាទព្រះវិហារក្តី បានចាប់ផ្តើមយកឈើមកធ្វើកាំជណ្តើរ ឬក្រាលការពារទីតាំងបុរាណដ្ឋាន ម្យ៉ាងការពារវត្ថុកេរមរតក និងម្យ៉ាងទៀតគឺការពារសុវត្ថិភាពក៏ដូចផ្តល់ផាសុកភាពភ្លៀវទេសចរណ៍ផងដែរ”។

លោក ហេង រតនា បានបញ្ជាក់ថា៖ “ខ្ញុំចេះតែគិតថា ប្រសិនបើចាប់ឈើល្មើសច្បាប់បានទាំងឡាយយកមកបំរើការងារថែទាំ និងអភិរក្សបែបនេះ មិនដឹងជាល្អយ៉ាងណានោះទេ ព្រោះប្រាសាទទាំងឡាយត្រូវការឈើច្រើនណាស់ដែរ ដើម្បីបំពេញតម្រូវការការពារបែបនេះ បើបានឈើកាន់តែប្រណិតកាន់តែល្អ និងមានតំលៃផងដែរ”៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ១ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន