ព័ត៌មានជាតិ
អគ្គិភ័យលេបត្របាក់ចំណតរថយន្តក្រុងក្រុមហ៊ុនវីរៈប៊ុនថាំ យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ក្នុងគំនរភ្លើង
ភ្នំពេញ ៖ ចំណតរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ត្រូវបានអគ្គិភ័យលេបត្របាក់ឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញរថយន្តអស់ជាច្រើនគ្រឿង និងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ក្នុងគំនរភ្លើងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចចំណតរថយន្តក្រុងក្រុមហ៊ុនវីរៈប៊ុនថាំ ក្បែរគល់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឮសូរសម្លេងផ្ទុះចេញពីចំណតរថយន្តក្រុង ក្រុមហ៊ុនវីរៈប៊ុនថាំ ចេញផ្សែងមកក្រៅមានអណ្តាតភ្លើង ទើបប្រជាពលរដ្ឋ រួមទាំងបុគ្គលិកក្រុមហ៊ុន យកបំពង់ពន្លត់អគ្គីភ័យជាច្រើនបំពង់ មកបាញ់តែទប់ស្កាត់មិនបាន បង្កជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ទើបរាយការណ៍ទៅកម្លាំងការិយាល័យ បង្ការ និង ពន្លត់អគ្គីភ័យ ចេញរថយន្តពន្លត់អគ្គីភ័យ ដើម្បីអន្តរាគមន៍។

ក្នុងប្រតិបត្តិការនេះ កម្លាំងការិយាល័យ បង្ការ និង ពន្លត់អគ្គីភ័យ ចេញរថយន្តចំនួន២១គ្រឿង និងប្រើប្រាស់អស់ចំនួន៦៣គ្រឿង។

រថយន្តរបស់ក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ប្រើប្រាស់អស់៤រថយន្ត។ រថយន្តរបស់ទីក្រុងជ្រោយចង្វារចំនួន១០គ្រឿង ប្រើប្រាស់អស់ចំនួន២០រថយន្តនិង រថយន្តរបស់ទីក្រុងអូឡាំព្យាចំនួន២គ្រឿង ប្រើប្រាស់អស់ចំនួន៤រថយន្ត។

ចំពោះការខូចខាតក្នុងហេតុការណ៍អគ្គិភ័យនេះ បានបំផ្លាញរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ចំនួន២៣គ្រឿងទាំងស្រុង និងបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។ ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ កម្លាំងប្រើរយៈពេល២ម៉ោងជាង ទើបអគ្គីភ័យរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង៥ និង៥០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល។ ចំណែកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចស្វែងរកអត្តសញ្ញាណ ឱ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុនៅឡើងទេ៕
ដោយ ៖ ឃិត សុខា








-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


