ព័ត៌មានជាតិ
ឆេះរថយន្តក្រុងដឹកអ្នកដំណើរ២៣គ្រឿង ស្លាប់មនុស្សម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ
ភ្នំពេញ ៖ រថយន្តក្រុងដឹកអ្នកដំណើរ២៣គ្រឿង របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានឆេះទាំងស្រុងនិងប្រទះឃើញលលាដ៍ក្បាល មនុស្សស្លាប់ម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចចំណតរថយន្តក្រុងខាងលើក្បែរគល់ជ្រោយចង្វារ(ស្ពានមិត្តភាពកម្ពុជា-ជប៉ុន )ក្នុងភូមិ៣សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឮសូរសម្លេងផ្ទុះចេញពីចំណតរថយន្តក្រុង ក្រុមហ៊ុនវីរៈប៊ុនថាំ ចេញផ្សែងមកក្រៅមានអណ្តាតភ្លើង ទើបប្រជាពលរដ្ឋ រួមទាំងបុគ្គលិកក្រុមហ៊ុន យកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ មកបាញ់ពន្លត់តែទប់ស្កាត់មិនបានក៏ឆាបឆេះយ៉ាងសន្ធោសន្ធៅក៏រាយការណ៍ទៅកម្លាំងការិយាល័យ បង្ការ និង ពន្លត់អគ្គីភ័យ ចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីអន្តរាគមន៍។

ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តអស់ចំនួន៣៥គ្រឿង ក្នុងនោះមាន រថយន្តរបស់ ការិយាល័យ បង្ការ និង ពន្លត់អគ្គិភ័យចំនួន២១គ្រឿង រថយន្តរបស់ក្រសួងមហាផ្ទៃ ចំនួន២គ្រឿង រថយន្តរបស់ទីក្រុងជ្រោយចង្វារចំនួន១០គ្រឿង និង រថយន្តរបស់ទីក្រុងអូឡាំព្យា ចំនួន២គ្រឿង។

ចំពោះការខូចខាតក្នុងហេតុការណ៍អគ្គិភ័យនេះបានបំផ្លាញរថយន្តក្រុងរបស់ក្រុមហ៊ុនចំនួន២៣គ្រឿងនិងបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ក្នុងប្រតិបត្តិការណ៍ពន្លត់អគ្គិភ័យនេះរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង៥ និង៣០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល។ ចំណែកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចស្វែងរកអត្តសញ្ញាណ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំពោះមូលកំពុងស្រាវជ្រាវបន្ត៕
ដោយ ៖ ឌីរៀ





-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


