Connect with us

ព័ត៌មានជាតិ

សម្តេចតេជោៈ កុមារគឺជាទំពាំងស្នងប្ញស្សី ដូច្នេះបើកុមារខូច ខាតសុខភាព នឹងពុំមានប្ញស្សីល្អនោះទេ

បានផុស

នៅ

មានប្រសាសន៍នៅក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងដល់កុមារ ចាប់ពី១២ ដល់១៧ ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ សម្តេចបានអះអាងថា កុមារ គឺជាទំពាំងស្នងប្ញស្សី ដូច្នេះបើកុមារខូចខាតសុខភាព នឹងពុំមានប្ញស្សីល្អនោះទេ ពីព្រោះការរីករាលដាល នៃជំងឺនេះ បាននឹងកំពុងធ្វើឲ្យប៉ពាល់យ៉ាងធំទៅលើ ការបណ្តុះបណ្តាលធនធានមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “ការចាក់វ៉ាក់សាំងទៅលើកុមារនាថ្ងៃនេះ គឺជាជំហានដ៏សំខាន់ ដើម្បីឲ្យមានភាពស៊ាំនៅក្នុងសហគមន៍។ យើងតែងតែនិយាយថា កុមារ គឺជាទំពាំងស្នងប្ញស្សី ដូច្នេះប្រសិនបើកុមារខូចខាតសុខភាពចាប់ពីពេលនេះ យើងនឹងពុំមានប្ញស្សីល្អនោះទេ”។ 

បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី ការរីករាលដាល នៃជំងឺកូវីដ១៩ មួយផ្នែក បានប៉ះពាល់យ៉ាងធំទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយស្ទើរគ្រប់ប្រទេសទាំងអស់ បានបិទសាលារៀន ដែលកត្តានេះ គឺជាចំណុចដែលយើងគិតគូរ រៀបចំធ្វើយ៉ាងណាឲ្យបានបើកសាលារៀនឡើងវិញ យើងហើយណាស់ចាប់​ពី​អនុវិទ្យាល័យឡើង៕ ដោយៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម