Connect with us

ព័ត៌មានជាតិ

ចៅៗរបស់សម្តេចតេជោ ១១ នាក់ អាយុពី១២-១៧ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំងមុនគេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋរដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២១ បាន អញ្ជើញប្រ​កាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការប្រកាសបើកយុទ្ធនាការនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការនាំកូនៗទៅចាក់វ៉ាក់សាំងនោះ សម្តេចតេជោនាយកនាយករដ្ឋមន្ត្រី ក៏បាននាំចៅៗរបស់សម្តេចប្រមាណ ១១នាក់ ដែលមានអាយុ​ពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងផងដែរ។

ក្រៅតែពីចៅៗរបស់សម្តេចហើយនោះ ចៅៗរបស់ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដទៃទៀត ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងនៅព្រឹកនេះផងដែរ៕

ដោយៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម