ព័ត៌មានជាតិ
យប់ទី២នេះសមត្ថកិច្ចឃាត់យានយន្តល្មើសបម្រាមគោចរបាន៣២៨គ្រឿងកើនឡើង៥០%
លោកវរសេនីយឯក សានសុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅរសៀលថ្ងៃទី០១ខែសីហានេះថានៅយប់ទី២នៃការអនុវត្តទៅលើបម្រាមគោចររបស់សាលារាជធានីភ្នំពេញចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺសមត្ថកិច្ចចម្រុះបានធ្វើការឃាត់ជនយានយន្តដែលល្មើសនឹងបម្រាម ចំនួន៣២៨គ្រឿងក្នុងនោះមានរថយន្តចំនួន៧៩គ្រឿងនិងម៉ូតូចំនួន២៤៩គ្រឿង។
លោកបានបន្តថាចំនួននេះបើធៀបនឹងយប់ទី១នៃការអនុវត្តទៅលើបម្រាមគោចររបស់សាលារាជធានីភ្នំពេញឃើញថាមានការកើនឡើង៥០%ដោយយប់ទី១សមត្ថកិច្ចឃាត់យានយន្តបានចំនួន១៦៤គ្រោះក្នុងនោះ ម៉ូតូចំនួន១១៨គ្រឿងនិងរថយន្តចំនួន៤៦គ្រឿង។
លោកបានបន្តទៀតថា ក្នុងចំណោមយានយន្ត៣២៨គ្រឿងក្នុងនោះសមត្ថកិច្ចបានផាកពិន័យនៅនឹងកន្លែងរថយន្តចំនួន២២គ្រឿងក្នុង១គ្រឿងពិន័យ១លានរៀលនិងម៉ូតូ១១០គ្រឿងក្នុង១គ្រឿងពិន័យ២០ម៉ឺនរៀលតាមការណែនាំរបស់សាលារាជធានីភ្នំពេញ។
លោកបានបន្ថែមថាដោយឡែកសមត្ថកិច្ចបានយករថយន្តមករក្សាទុកនៅកន្លែងចំនួន១៥គ្រឿង ម៉ូតូចំនួន៧០គ្រឿងនិងអប់រំណែនាំដល់ម្ចាស់ចំនួន៤០៩គ្រឿងព្រោះថាការអនុវត្តនេះមិនឃាត់មនុស្សទេ។
លោកបានពន្យល់ថាយានយន្តដែលផាកពិន័យនេះគឺពួកគាត់ល្មើសឬបំពាននឹងបម្រាមរបស់សាលារាជធានីភ្នំពេញតែម្តងព្រោះមិនមានឯកសារអ្វីឡើយ។ចំណែកអ្នកដែលសមត្ថកិច្ចអប់រំណែនាំគឺពួកគាត់មានឯកសារត្រឹមត្រូវអនុវត្តទៅតាមការណែនាំរបស់សាលារាជធានីភ្នំពេញ។
លោកបានបន្ថែមទៀតថា«សម័យការនេះហើយមិនមែនពួកគាត់មិនដឹងទេគឺគាត់មិនបានចូលរួមអនុវត្តតែម្តងធម្មតាការផ្សព្វផ្សាយមានទាំងអស់ទាំងផ្សព្វផ្សាយផ្ទាល់ តាមបណ្តាញសង្គមយើងឃើញហើយគ្រប់ផេក ស្ថាប័នសារពត៍មានគឺមានផ្សាយច្បាស់ណាស់ទាំងសារាចរណ៍ណែនាំរបស់រដ្ឋាភិបាលក៏ដូចជាសេចក្តីជួនដំណឹងរបស់សាលារាជធានីភ្នំពេញ។ម្យ៉ាងទៀតបម្រាមគោចរនេះមិនមែនជារឿងថ្មីនោះតេគឺយើងធ្លាប់បានអនុវត្តដែរ។ដូចនេះគាត់គួរតែយល់ហើយ»។
លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញទាំងអស់គ្នាដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នាពិសេសវីរុសបំប្លែងថ្មីដែលតាដែលមានការចម្លងលឿននិងមានគ្រោះថ្នាក់ដល់អាយុជីវិតច្រើន។
លោកបានបន្ថែមទៀតថាការអនុវត្តបម្រាមគោចរនេះគឺដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើងទាំងអស់គ្នាទេ។
គួរបញ្ជាក់ថាសាលារាជធានីភ្នំពេញ បានដាក់ចេញស្តីពីការអនុវត្តបម្រាមគោចរចាប់ពីម៉ោង ៩:០០នាទីយប់ ដល់ម៉ោង ៣:០០នាទីទៀបភ្លឺរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២៩ខែកក្កដាដល់ថ្ងៃទី១២ខែសីហា២០២១ខាងមុខនេះដើម្បីទប់សស្កាត់ជំងឺកូវីដ១៩ពិសេសវីរុសដែលតា៕ អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ