ព័ត៌មានជាតិ
យុទ្ធនាការចាក់វ៉ាក់សាំង ទាំងក្មេង និងចាស់អាចបញ្ចប់ត្រឹមខែវិច្ឆិកាឆ្នាំនេះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថាមានកត្តាចំនួន ៥ ដែលធ្វើឱ្យការចាក់វ៉ាក់សាំង នៅកម្ពុជារួចរាល់មុនផែនការកំណត់ពី ៧ ទៅ ៨ ខែ សម្រាប់ប្រជាពលរដ្ឋ១០លាននាក់។
សម្ដេចតេជោ បានបន្ថែមថា បើបូកទាំងកុមារ និងយុវវ័យ ២ លាននាក់ទៀត ស្មើនឹង ១២ លាននាក់ ដែលអាចបញ្ចប់យ៉ាងយូរត្រឹមខែវិច្ឆិកា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កត្តាទីមួយគឺ រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការច្បាស់លាស់ រាប់ទាំងការអនុវត្តប្រាកដប្រជា ដែលមានយន្តការលទ្ធកម្មវ៉ាក់សាំង និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង សម្តេចបានសម្រេចឱ្យយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វាក់សាំងហើយប្រភពផ្សេងទៀតធ្វើជាប្រភពគ្រាំទ្រ។
ចំណែកឯកត្តាទីពីរ គឺយុទ្ធសាស្ត្រវ៉ាក់សាំងដែលដែលបានយកចិនធ្វើជាបង្អែក ខណៈមានអ្នករិះគន់វ៉ាក់សាំងចិន ក្នុងពេលដែលចិនបានចាក់វ៉ាក់សាំងទៅឱ្យប្រជាជន ១៥០០ លាននាក់រួចទៅហើយ ហើយចែកចាយទៅក្រៅប្រទេសប្រមាណ ៥០០ លានដូស។

សម្រាប់កម្ពុជាការផ្គត់ផ្គង់វ៉ាក់សាំងមានការងាយស្រួលដោយសារវាស្ថិតនៅក្នុងការថែទាំដក២អង្សារក្រោមសូន្យចម្ងាយរយៈពេលនៃការដឹកជញ្ជូនគឺរយៈពេលខ្លី។
កត្តាទី៣ គឺសាច់ប្រាក់សន្សំដែលអាចទូទាត់បានភ្លាមៗនៅពេលដែលយើងចុះកិច្ចសន្យាទិញវ៉ាក់សាំងចុះកិច្ចសន្យាភ្លាមប្រគល់លុយឲ្យគេភ្លាមបើគ្មានសាច់ ប្រាក់ក្នុងដៃទេគឺមិនអាចទិញបានទេ។
កត្តាទី៤ គឺធនធានមនុស្សសម្រាប់ដំណើរការចាក់វ៉ាក់សាំងទាំងគ្រូពេទ្យយោធា,ទាំងគ្រូពេទ្យស៊ីវិល,ទាំងគ្រូពេទ្យស្ម័គ្រចិត្ត,ថ្នាក់ដឹកតាមស្ថាប័ននិងអាជ្ញាធរថ្នាក់ក្រោមជាតិមានការទទួលខុសត្រូវដឹកនាំអនុវត្ត ហើយថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិសុទ្ធតែមានអនុគណៈកម្មការធ្វើឲ្យផែនការរបស់យើងដមណើរការទៅដោយរលូន។
និងកត្តាទី៥ គឺមានការចូលរួមពីប្រជាជនមកទទួលវ៉ាក់សាំងនិងការជួយជាថវិកាសម្រាប់ការទិញវ៉ាក់សាំងដែលជាចលនាជាតិ។ជាពិសេសអរគុណចំពោព្រះមហាក្ស ត្រសម្ដេចម៉ែដែលព្រះអង្គទាំងទ្វេបានចូលរួមជាថវិកាទិញវ៉ាក់សាំងក៏ដូចជាអរគុណចំពោះសប្បុរជនជាលោកឧកញ៉ា ជាអ្នកឧកញ៉ា ឧកញ៉ាអស់លោកលោកស្រី និងបងប្អូនជនរួមជាតិដែលបានចូលរួមថវិកាទិញវ៉ាក់សាំង ៕ ដោយ៖ណារី
-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


