Connect with us

ព័ត៌មានជាតិ

កុមារកំព្រា​ ២នាក់ និងបុគ្គលិក ៣នាក់ នៅមណ្ឌល «មែកឈើ» បន្តរកឃើញឆ្លងកូវីដ

បានផុស

នៅ

កុមារកំព្រា​ ២នាក់ និងបុគ្គលិក៣នាក់ទៀត នៅមណ្ឌលកុមារកំព្រា «មែកឈើ» ត្រូវបានរកឃើញ វិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីការយកសំណាកលើកទី៤ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹងពីលោក ផន ផល្លា ប្រធានមណ្ឌលកុមារកំព្រា «មែកឈើ» ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃច័ន្ទនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន ផល្លា បានប្រាប់ឲ្យដឹងថា ការយកសំណាកលើកទី៤ របស់កុមារកំព្រា និងបុគ្គលិក នៅមណ្ឌលកុមារកំព្រា «មែកឈើ» លទ្ធផលថា មានចំនួន៥នាក់ទៀត បានឆ្លងមេរោគកូវីដ-១៩ ដែលធ្វើឲ្យចំនួនឆ្លងសរុបក្នុង​ម​ណ្ឌលរបស់លោក ឡើងដល់៣៤នាក់ហើយ។ លោកបន្តថា ក្នុងចំណោម៣៤នាក់នោះ មានក្មេងកំព្រា​ចំនួន​២៨​នាក់ និងបុគ្គលិកបានឆ្លង ចំនួន៦នាក់ ហើយកុមារកំព្រា២នាក់ ដែលរកឃើញថ្មី ក្នុងនោះម្នាក់អាយុ១១ឆ្នាំ និង​ម្នាក់​​ទៀត អាយុ១៤​ឆ្នាំ។

យ៉ាងណាក៏ដោយ មកដល់ពេលនេះ មានកុមារកំព្រា នៅមណ្ឌលកុមារកំព្រា «មែកឈើ» ចំនួន១៨នាក់ ក្នុង​ចំ​ណោម២៨នាក់ហើយ បានជាសះស្បើយពីជំងឺកូវីដ-១៩។

លោក ផន ផល្លា ក្នុងនាមប្រធានមណ្ឌលកុមារកំព្រាមែកឈើ បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែល​បានជួយឧបត្ថម្ភជាស្បៀងអាហារ សម្ភារៈ ក៏ដូចជាថវិកា​សម្រាប់ផ្គត់ផ្គង់ និងដោះស្រាយបញ្ហាជីវភាពរស់នៅ របស់​កុមារកំព្រាជាង៦០នាក់ ស្ថិតក្នុងមណ្ឌលនេះ ខណៈ​ដែលពួកគេមួយចំនួន កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និង​មួយចំនួនទៀត កំពុងធ្វើចត្តាឡីស័ក៕(ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម