ព័ត៌មានជាតិ
ស្ថានទូតកម្ពុជានៅថៃរៀបចំ kits ចំនួន ៥ ពាន់កញ្ចប់ បន្តចែកជូនដល់បងប្អូនពលករខ្មែរ
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមការងារស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បាននិងកំពុងបន្តសហការជាមួយក្រុមការងារក្រុមការងារទឹកចិត្តពលករនៅថៃ រៀបចំ kits ចំនួន៥០០០ កញ្ចប់ ដែលមានអង្ករ មី ត្រីខកំប៉ុង ថ្នាំពេទ្យ ដើម្បីបន្តចុះចែកជូនដល់បងប្អូនពលករខ្មែរ ដែលជួបការលំបាកខ្លាំងនៅតាមបណ្តាខេត្តនានា នៅក្នុងប្រទេសថៃ ខណៈដែលប្រទេសនេះ កំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយសារការរីករាល នៃជំងឺកូវីដ១៩។

កាលពីថ្មីៗនេះ ស្ថានទូតក៏បាននាំយកអំណោយ ដែលមានគ្រឿងឧបភោគបរិភោគចុះចែកជូនដល់បងប្អូនពលករខ្មែរចំនួន១៣០គ្រួសារ នៅទីតាំងចំនួន២ផងដែរដែលរួមមាន ការដ្ឋានសំណង់ ស្ថិតនៅសង្កាត់ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកក ទីនោះមានពលករខ្មែរ ៩០គ្រួសារ និង ទី១-ការដ្ឋានសំណង់ ស្ថិតនៅសង្កាត់ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកក ដែលនៅទីនោះ មានបងប្អូនពលករខ្មែរចំនួន ៩០គ្រួសារ និងទី២- ការដ្ឋានសំណង់ ស្ថិតនៅឃុំបាងភ្លីយ៉ៃ ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន មានពលករខ្មែរចំនួន៤០គ្រួសារ។

ការចុះចែកអំណោយដល់បងប្អូនពលករខ្មែរនេះ គឺតែងទទួលបានការចូលរួមសហការ និងជួយសម្រួលពីអាជ្ញាធរពាក់ព័ន្ធរបស់ថៃ រួមមានតំណាងខាងសុខាភិបាលថៃ និងក្រសួងការងារថៃ ដោយអនុវត្តតាមវិធានការរបស់សុខាភិបាល ក្នុងការការពារ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ យ៉ាងខ្ជាប់ខ្ជួន៕ ដោយៈ កោះកែវ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


