ព័ត៌មានជាតិ
អាជ្ញាធរខេត្តរៀបចំទីតាំងឱ្យអាជីវករ ក្រោយបិទខ្ទប់ជិត៥០ផ្សារ
ខេត្តបាត់ដំបង៖ ដោយយោងតម្រូវការរបស់ប្រជាពលរដ្ឋ បន្ទាប់ពីបិទខ្ទប់ផ្សារជិត៥០កន្លែងនៅខេត្តបាត់ដំបង រួចមក អាជ្ញាធរបានអនុញ្ញាតឱ្យ ក្រុមអាជីវករមកពីផ្សារនានាអាចមកលក់បន្លែត្រីសាច់ នៅតាមផ្លូវ បេតុងនានា នៅផ្សារភូពុយ ដែលមានទីធ្លាធំរាប់ហិចតា ស្ថិតនៅក្រុងបាត់ដំបង និងក្រៅទីតាំងបរិវេណផ្សារនានាផ្សេងទៀត។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឱ្យដឹងថា អាជីវករត្រូវលក់ដូរតាមគំនូសក្រហម ដែលកំណត់ដោយអាជ្ញាធរ ឬម្ចាស់ផ្សារ ដែលមានគម្លាតពីកន្លែងលក់មួយទៅកន្លែងលក់មួយចម្ងាយ ៥ម៉ែត្រ និងអនុវត្តវិធានសុខាភិបាលជាប្រចាំ ដូចជាពាក់ម៉ាស់ ទាំងអ្នកលក់ និងអ្នកទិញ និងមានអាកុល ឬជែល តាមតូបនីមួយៗ។
លោកអភិបាលក្រុងបញ្ជាក់ថា អាជ្ញាធរមិនមែនអនុញ្ញាតឱ្យអាជីវករ លក់តែក្នុងបរិវេណដងផ្លូវបេតុងក្នុង ផ្សារភូពុយមួយទេ នៅក្រៅបរិវេណផ្សារនានាដែលបិទខ្ទប់ ឬ មុខផ្ទះពលរដ្ឋ ឬដឹករថយន្ត រឺម៉ក តាមដងផ្លូវ ក៏អាចលក់ដូរបានដែរ ដើម្បីបំពេញតម្រូវការហូបចុកពលរដ្ឋ ក្នុងក្រុងបាត់ដំបង តែត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល។

អាជ្ញាធរខេត្តបាត់ដំបងសម្រេចបិទផ្សារចំនួន៤៩ កន្លែង នៅក្នុងក្រុងបាត់ដំបង ស្រុកថ្មគោល ស្រុកសង្កែ ស្រុកមោងឫស្សី ស្រុកឯកភ្នំ និងស្រុកកំរៀង ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ ការសម្រេចបិទផ្សានេះ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នូវមេរោគកូវីដ-១៩ ពិសេសប្រភេទបំប្លែងថ្មី ដែលតា ព្រោះចុងក្រោយនេះបានរកឃើញអ្នកឆ្លងថ្មីមានការកើនឡើងគួរឱ្យព្រួយបារម្ភ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


