ព័ត៌មានជាតិ
ខេត្តកណ្តាល មានគោលដៅចាក់វ៉ាក់សាំង ដល់កុមារ និង យុវវ័យ ជាង១៤ម៉ឺននាក់
លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានឱ្យដឹង នៅព្រឹកថ្ងៃទី៣សីហាថា ខេត្តកណ្តាល មានគោលដៅចាក់វ៉ាក់សាំង ដល់កុមារ និងយុវវ័យ ជាង១៤ម៉ឺននាក់ ខណៈថ្ងៃបើកយុទ្ធនាការដំបូង ចាក់បាន ចំនួន១៦០១៤នាក់។
លោកវេជ្ជបណ្ឌិត បានបន្តថា យុទ្ធនាការចាក់វ៉ាក់សាំង ដល់ដល់កុមារ និងយុវជនចាប់ពី១២ឆ្នាំដល់ក្រោម១៨ ឆ្នាំនេះ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ពីថ្ងៃទី ២២ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា យុទ្ធនាការចាក់វ៉ាក់សាំង គ្របដណ្ដប់លើក្រុងស្រុក ចំនួន១២ នៃខេត្តកណ្តាល។ ក្នុងនោះក្រុងតាខ្មៅ ចាក់នៅមន្ទីរពេទ្យបង្អែកជ័យជំនះ មណ្ឌលសុខភាពសិត្បូ មណ្ឌលសុខភាពស្វាយរលំ អនុវិទ្យាល័យខ្ពបវែង។ ស្រុកកណ្តាលស្ទឹងចាក់នៅមន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង និងមណ្ឌលសុខភាពសៀមរាប។
ស្រុកកៀនស្វាយ ចាក់នៅមន្ទីរពេទ្យបង្អែកកៀនស្វាយ មណ្ឌលសុខភាពសំរោងធំ និងមណ្ឌលសុខភាពកំពង់ស្វាយ។ ស្រុកខ្សាច់កណ្តាល ចាក់នៅមន្ទីរពេទ្យបង្អែកខ្សាច់កណ្តាល អនុវិទ្យាល័យរកាជន្លឹង អនុវិទ្យាល័យវិហារសួគ៌និង អនុវិទ្យាល័យព្រែកអំពិល។ ស្រុកកោះធំចាក់នៅមន្ទីរពេទ្យបង្អែកកោះធំ វត្តកោះទាវ វត្តឈើខ្មៅនិង វត្តជ្រុងរមាស។

ស្រុកលើកដែកចាក់នៅមន្ទីរពេទ្យបង្អែក លើកដែក ស្រុកល្វាឯម ចាក់នៅវត្តពោធិ៍មាស វិទ្យាល័យ ល្វាស ស្រុកមុខកំពូលចាក់ នៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រកាកោង និងតវិទ្យាល័យជាស៊ីមព្រែកអញ្ចាញ។ ស្រុកអង្គស្នួលចាក់ នៅមន្ទីរពេទ្យបង្អែកអង្គស្នួល និងមណ្ឌលសុខភាពដំណាក់អំពិល។ ស្រុកពញាឮ ចាក់នៅមន្ទីរពេទ្យបង្អែកពញាឮ មណ្ឌលសុខភាពជ្រៃលាស់ និងមណ្ឌលសុខភាពកោះចិននិងស្រុកស្អាង ចាក់នៅមន្ទីរពេទ្យបង្អែកស្អាង មណ្ឌលសុខភាព តាលន់ វិទ្យាល័យ ហ៊ុន សែន ព្រែកអំបិល និងសាលាអណ្តែត ឃុំក្រាំងយ៉ូវ។
សូមជម្រាបថា រយៈពេល២ថ្ងៃ នៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និង យុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ បានចំនួន ៧៩,៦៧៦នាក់ ខណៈថ្ងៃបើកដំបូង ចាក់បាន ចំនួន៣៦,៨៣០នាក់៕ (ដោយ)៖ សំអឿន


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


