ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញ ចុះបិទសណ្ឋាគារមួយកន្លែង ក្រោយសង្ស័យ មានអ្នកជាប់ពាក់ព័ន្ធ នឹងកូវីដ
ក្រុមការងារចម្រុះខណ្ឌដូនពេញ ដឹកនាំដោយលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានចុះបិទបណ្ដោះអាសន្ន ទីតាំងសណ្ឋាគារ Queen Grand Boutique Hotel ស្ថិតនៅផ្ទះលេខ១៦ ផ្លូវលេខ២៥៨ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយសណ្ឋាគារនេះសង្ស័យ មានអ្នកជាប់ពាក់ព័ន្ធ នឹងវីរុសកូវីដ-១៩។
លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ បានឲ្យដឹងថា ការចុះបិទទីតាំងសណ្ឋាគារនេះ ក្រោយពីទទួលបាននូវគោលការណ៍ដឹកនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យបិទទីតាំងដែលសង្ស័យ មានអ្នកពាក់ព័ន្ធនឹងវីរុសកូវីដ-១៩ ហើយទីតាំងខាងលើនេះ ក្រុមការងារសង្ស័យ មានអ្នកជាប់ពាក់ព័ន្ធនឹងវីរុសកូវីដ-១៩។
ក្រុមការងារចម្រុះខណ្ឌដូនពេញ បានណែនាំដល់ម្ចាស់ទីតាំងថា៖ ត្រូវបិទទីតាំងខាងលើនេះ ជាបណ្ដោះអាសន្ន។ម្ចាស់ទីតាំងត្រូវអនុវត្តវិធានការ ៣កុំ និង ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ម្ចាស់ទីតាំង ត្រូវសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ-១៩ រួចអ្នកពាក់ព័ន្ធទាំងអស់ ត្រូវទៅយកសំណាក តាមវិធានសុខាភិបាល។ ម្ចាស់ទីតាំង ត្រូវបាញ់ថ្នាំសម្លាប់មេរោគ ឲ្យបានត្រឹមត្រូវ។
អាជ្ញាធរខណ្ឌដូនពេញ បានបញ្ជាក់ថា ក្នុងករណីម្ចាស់ទីតាំង មិនអនុវត្តតាមការណែនាំ របស់ក្រុមការងារខាងលើនេះទេ រដ្ឋបាលខណ្ឌ នឹងអនុវត្តតាមច្បាប់ ស្ដីពី ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ៕ (ដោយ)៖ ឃួន សុភ័ក្រ



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


