Connect with us

ព័ត៌មានជាតិ

ធ្វើ​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ អត្តសញ្ញាណប័ណ្ណ​​​ឲ្យ​ពលរដ្ឋ​ មិន​ឲ្យ​លើស​​ពី​ ១៥ ថ្ងៃទេ

បានផុស

នៅ

លោក​ឧត្តមសេនីយ៍ទោ​ ហម​ វ៉ា​ន់​ថា​ ស្នងការ​រង​ទទួល​ផែនការ​ងារ​អត្តសញ្ញាណ​កម្ម​ និង​លោក​ឧត្តមសេនីយ៍ទោ​ លូ​ រ៉ា​បូ​ ស្នងការ​រង​ជំនួយ​ដឹកនាំ​ការិយាល័យ​អត្តសញ្ញាណប័ណ្ណ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២១​ បាន​ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ការងារ​តាមដាន​ត្រួតពិនិត្យ​ការ​ព​ន្លឿ​ន​ផ្តល់​សេវា​អត្តសញ្ញាណ​កម្ម ​(​សៀវភៅ​ស្នាក់​នៅ​ សៀវភៅ​គ្រួសារ​និង​អ​ញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​)​នៅ​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១០៥​សង្កាត់​ ក្នុង​រាជធានី​ភ្នំពេញ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន​ឆាប់រហ័ស​ប្រកបដោយ​តម្លាភាព​ ប្រសិទ្ធភាព​ ដើម្បី​ជា​ការ​ឆ្លើយ​តប​តាម​តម្រូវការ​​​ចាំបាច់​របស់​ពួក​គាត់ ​ក្នុង​ការ​យក​ទៅ​ប្រើប្រាស់​លើ​កិច្ច​ការងារ​ផ្សេងៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​កិច្ចប្រជុំ​ដែល​មាន​ការ​ចូលរួម​ពី​នាយការិយាល័យ​ជំនាញ​ និង​នាយ​រង​ការិយាល័យ​ នាយ​ផ្នែក​ និង​ម​ន្រី​ជំនាញ​​ពាក់ព័ន្ធ​ចំណុះ​ផែនការ​ងារ​អត្តសញ្ញាណ​កម្ម​​ លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ក៏​បាន​លើក​ឡើង​ថា​ ការ​ផ្តល់​សេវា​អត្តសញ្ញាណ​កម្ម​ជូន​ប្រជាពលរដ្ឋ​ គឺ​មិន​តម្រូវ​ឱ្យ​យក​ប្រាក់​ពី​ពួក​គាត់​នោះ​ទេ​ ហើយ​ជា​គោលការណ៍​​​​ការ​ផ្តល់​ឯកសារ​អត្តសញ្ញាណ​កម្ម​ មិន​ឱ្យ​លើស​រយៈពេល​ពី​១០​ថ្ងៃ​ទៅ​១៥​ថ្ងៃ​នោះ​ទេ​។​ នៅ​ពេល​ធ្វើ​ឯកសារ​នេះ​ហើយ​ ត្រូវ​យក​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ទៅ​ដល់​ខ្នង​ផ្ទះ​ ដោយ​ហាម​មិន​អនុញ្ញាត​យក​ទុក​ចោល​ដើម្បី​ជា​ថ្នូរ​រក​កំ​រ៉ៃ​ខុសច្បាប់​ណា​នោះ​ឡើយ​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ ហម​ វ៉ា​ន់​ថា​ ក៏​បាន​ជំរុញ​ឱ្យ​មានការ​យកចិត្តទុកដាក់​ព​ន្លឿ​ន​ការងារ​ធ្វើ​បច្ចុប្បន្នភាព​ប្រជាពលរដ្ឋ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ដែល​នឹង​ត្រូវ​ផុត​សុពលភាព​ឆ្នាំ​២០២២​ និង​ឆ្នាំ​បន្តបន្ទាប់​ រាយការណ៍​ជូន​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​របស់​ក្រសួងមហាផ្ទៃ​ និង​ការ​ជំរុញ​គ្រប់គ្រង​បញ្ជី​ការ​ស្នាក់​នៅ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ និង​ត្រៀម​អនុវត្ត​នូវ​សេចក្តីសម្រេច​លេខ​០១៧​សណ​ន​ ស្តី​ពី​ការ​អនុវត្ត​សេវា​អត្តសញ្ញាណ​កម្ម​ច្រក​ចេញចូល​តែ​មួយ​។

សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានចេញប្រកាសមួយផ្ទេរសមត្ថកិច្ច​​ពី​អធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋាន គតិយុត្តកំណត់។ ជាមួយ​គ្នានេះ ក៏ផ្ទេរសមត្ថកិច្ចពីស្នងការនគរបាលរាជធានីខេត្ត ជូនទៅអធិការនគរបាលក្រុង ស្រុក ខណ្ឌ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅគ្រួសារ ទុតិយតាសៀវភៅគ្រួសារ ការប្រែប្រួលនៃសមាជិកគ្រួសារ និងការកែ តម្រូវទិន្នន័យក្នុងបញ្ជីគ្រួសារស្របតាមលិខិតបទដ្ឋានគតិយុត្តកំណត់។

ការផ្ទេរ​សមត្ថកិច្ច​ចុះទៅ​ក្រោម​​ដើម្បីបង្កលក្ខណៈ​ងាយស្រួល និង​ឆាប់រហ័ស​លើ​ការចុះបញ្ជី​ស្នាក់នៅ និង បញ្ជី​គ្រួសារជូន​ប្រជាជន​។ 

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលឆ្នាំ១៩៩៧ បានចែងថា សៀវភៅគ្រួសារ ជាសៀវភៅប្រើប្រាស់សម្រាប់បញ្ជាក់ ពីសមាជិកគ្រួសារដែលមានសញ្ជាតិខ្មែរ និងពីចំណងញាតិភាពនៃគ្រួសារនីមួយៗ រួមមានសហព័ទ្ធ និងកូនបង្កើត ឬកូនសុំ។ គ្រួសារនីមួយៗ ដែលជាប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានសៀវភៅគ្រួសារមួយ។ ជនបរទេសគ្មានសិទ្ធិកាន់កាប់ ប្រើប្រាស់សៀវភៅគ្រួសារនេះទេ។ ជនណាដែលគ្មានសញ្ជាតិខ្មែរ ហើយក្លែងបន្លំតាមរូបភាពណាក៏ដោយ ដើម្បីកាន់កាប់សៀវភៅគ្រួសារ ឬអាជ្ញាធរមានសមត្ថកិច្ចណា ដែលអនុវត្តភារកិច្ចនេះ ផ្ទុយពីបទបញ្ញត្តិនៃអនុក្រឹត្យស្តីពីសៀវភៅគ្រួសារនេះ ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

សៀវភៅស្នាក់នៅវិញ យោងតាមអនុក្រឹត្យឆ្នាំ១៩៩៧ដដែលបានចែងថា សៀវភៅស្នាក់នៅ ជាសៀវភៅសម្រាប់ប្រើប្រាស់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងគេហដ្ឋាននីមួយៗ។ សៀវភៅនេះមិនសម្រាប់បញ្ជាក់អំពីញាតិភាព ឬសញ្ជាតិខ្មែរនៃមនុស្សដែលមានឈ្មោះក្នុងបញ្ជីសៀវភៅនេះឡើយ។ ក្នុងអនុក្រឹត្យបានបញ្ជាក់ទៀតថា ជ នគ្រប់រូបដែលជាអ្នកទទួលខុសត្រូវចម្បងនៃគេហដ្ឋាននីមួយៗ ទោះជាជននោះជាម្ចាស់ផ្ទះក្តី ឬ ជាអ្នកជួលក្តី មានកាតព្វកិច្ចចុះក្នុងសៀវភៅស្នាក់នៅនូវឈ្មោះមនុស្សគ្រប់រូបដែលរស់នៅជាប់លាប់ជាមួយខ្លួន។ សៀវភៅទាំងពីរនេះ ក៏ជាឯកសារបញ្ជាក់អត្តសញ្ញាណដ៏សំខាន់ផងដែរ សម្រាប់យកទៅធ្វើជាសក្ខីកម្មក្នុងការធ្វើលិខិតស្នាមចាំបាច់ដទៃទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម២៤ នាទី មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៤១ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៥២ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម