ព័ត៌មានជាតិ
ខេត្តព្រះវិហារទទួលបានវ៉ាក់សាំង Johnson & Johnson ចាក់ជូនពលរដ្ឋចំនួន៥១,០០០នាក់ ក្នុងស្រុកចំនួន៥
វ៉ាក់សាំង Johnson & Johnson របស់អាមេរិកត្រូវបានចាក់ជូនប្រជាពលរដ្ឋនៅស្រុកចំនួន៥ ក្នុងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ។ ស្រុកចំនួន៥ នោះរួមមាន៖ ស្រុកត្បែងមានជ័យ, ស្រុកឆែប, ស្រុកជ័យសែន, ស្រុកសង្គមថ្មី និងស្រុកគូលែន ។
មន្ទីរសុខាភិបាលខេត្តបានទទួលវ៉ាក់សាំង Johnson & Johnson នេះចំនួន៥១,០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋចំនួន៥១,០០០នាក់ នៅក្នុងស្រុកទាំង៥ រួចហើយផងដែរ ។

បើតាមលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី២ សម្រាប់ស្រុកចំនួន៥ ចាប់ផ្តើមពីថ្ងៃស្អែកនេះតទៅ បន្ទាប់ពីក្រុងស្រុកចំនួន៣ គឺក្រុងព្រះវិហារ ស្រុកជាំក្សាន្ត និងស្រុករវៀង បានបើកយុទ្ធនាការចាក់លើកទី១ វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។

លោក គួង ឡូ បានបន្តថា វ៉ាក់សាំងដែលត្រូវចាក់ជូនប្រជាពលរដ្ឋទាំង៥ស្រុកនៅព្រឹកថ្ងៃទី៥ ខែសីហាស្អែកនេះ គឺប្រភេទJohnson & Johnson របស់សហរដ្ឋអាមេរិក ហើយវ៉ាក់សាំងនេះ គឺយើងចាក់តែ១ដូស គឺគ្រប់គ្រាន់ហើយសម្រាប់មនុស្ស១នាក់។ មកដល់ថ្ងៃនេះមន្ទីរសុខាភិបាលខេត្តបានទទួលវ៉ាក់សាំង Johnson &Johnson នេះចំនួន៥១,០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋចំនួន ៥១,០០០នាក់ផងដែរ ។ក៏ប៉ុន្តែវ៉ាក់សាំងនេះ មិនគ្រប់ចំនួនសម្រាប់ចាក់ជូនប្រជាពលរដ្ឋទាំង៥ស្រុក ដែលមានវ័យពី១៨ឆ្នាំឡើងនោះទេ ។
មន្ទីរសុខាភិបាលខេត្តក៏បានធ្វើការណែនាំដល់លោកអភិបាលស្រុកទាំង៥ ត្រូវធ្វើជំរឿនចំនួនប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំងតាមស្រុកនីមួយៗ ដើម្បីឱ្យមន្ទីរធ្វើការស្នើសុំទៅគណៈកម្មការចំពោះកិច្ចចាក់វ៉ាកសាំងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីបានវ៉ាក់សាំងមកចាក់ជូនពួកគាត់ជាបន្តបន្ទាប់ទៀត។

ខេត្តព្រះវិហារបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដោយចាប់ផ្តើម ដំបូងពីក្រុងព្រះវិហារ,ស្រុកជាំក្សាន្ត និង ស្រុករវៀង ។ ក្នុងនោះវ៉ាក់សាំងស៊ីណូហ្វាម ត្រូវបានផ្តល់ជូនក្រុងព្រះវិហារសម្រាប់ចាក់ជូនប្រជាពលរដ្ឋចំនួន១០.៧៧០ នាក់ ។ រីឯវ៉ាក់សាំងស៊ីណូវ៉ាក់ត្រូវផ្តល់សម្រាប់ចាក់ជូនប្រជាពលរដ្ឋចំនួន ៥៨.៦៦២ នាក់នៅស្រុករវៀង និង ស្រុកជាំក្សាន្ត៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


