ព័ត៌មានជាតិ
ប្រជាពលរដ្ឋដើរឃ្វាលគោ ប្រទះឃើញសពអណ្ដែតទឹក
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋដើរឃ្វាលគោស្រាប់តែ ប្រទះឃើញសពអណ្ដែតក្នុងទឹក តែបើតាមការអះអាងរបស់ម្តាយសពថាសពនេះជាមនុស្សញៀនស្រាប្រជាពលរដ្ឋប្រទះឃើញសពនៅវេលា ម៉ោង ៤រសៀល ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចខាងជើង វត្តបឹងត្រកួន ស្ថិតក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងបន្តទៀតថា សពជនរងគ្រោះមានឈ្មោះចាន់ កំសាន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា តាមការបំភ្លឺពីម្ដាយសពបានឲ្យដឹងថា សពជាមនុស្សញៀនស្រា ផឹកជាប្រចាំ មិនហូបបាយ មុនពេលស្លាប់ ដើរបាត់ពីផ្ទះ៤ថ្ងៃទើប ប្រជាពលរដ្ឋដើរឃ្វាលគោប្រទះឃើញសពអណ្ដែតក្នុងទឹកហើយបានរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកពិនិត្យសពក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ សហការជាមួយគ្រូពេទ្យ ភូមិ ឃុំ ចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យសព ហើយបានធ្វើការសន្និដ្ឋានថា សពនេះស្លាប់ដោយសារលង់ទឹកពិតប្រាកដគ្មានជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មទេព្រោះសំអាងថា នៅលើខ្លួនសព ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី