ព័ត៌មានជាតិ
ម្ចាស់ហាង «គោលដៅចាស់» អាចរួចផុតពីសំណាញ់ច្បាប់ដែរទេ ខណៈកំពុងមានការអន្តរាគមន៍ឲ្យមានការដោះលែង
លោក ឡៅ អ៊ូ អាយុ៣៥ឆ្នាំ ជាម្ចាស់ហាង «គោលដៅចាស់» ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមនុស្សចំនួន១៣នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រលប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណីបើកហាងផឹកស៊ី ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ពិសេស គឺប្រឆាំងនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល។

ការចុះបង្ក្រាបនេះ គឺបន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងចូលរួមបង្ក្រាបផ្ទាល់ពីលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ។
តាមប្រភពព័ត៌មានច្បាស់ការណ៍បានអោយដឹងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះថា ពេលនេះកំពុងមានការអន្តរាគមន៍ ដើម្បីអោយមានការអប់រំ ធ្វើកិច្ចសន្យា និងដោះលែងម្ចាស់ហាង «គោលដៅចាស់» និង មនុស្សជាង១០ទៀត ដោយមិនចាំបាច់បញ្ជូនទៅតុលាការនោះទេ ។

ហាង «គោលដៅចាស់» នេះ មិនមែនទើបតែសមត្ថកិច្ចចុះអប់រំ និងបង្ក្រាបជាលើកទី១នោះទេ ពោលគឺ ជាច្រើនដងច្រើនសារមកហើយ តែហាក់ព្រហើន និងផ្គើនបទបញ្ជារបស់រាជរដ្ឋាភិបាលយ៉ាងខ្លាំង ។
ពេលនេះ មជ្ឈដ្ឋានមួយចំនួនរង់ចាំមើលថា តើម្ចាស់ហាង «គោលដៅចាស់» និងមនុស្សជាង១០នាក់ទៀត អាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ ? ខណៈព្រហើនបើកហាងផឹកស៊ីក្នុងបរិបទកូវីដ១៩ ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាល បានដាក់ចេញនូវវិធានការរដ្ឋបាលសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង២៣និង៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ។
នេះបើយោងតាមសេចក្ដីសម្រេចរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ថ្មីៗនេះ ៕
អត្ថបទ ៖ ឆៃ យ៉ា






-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


