ព័ត៌មានជាតិ
៣ថ្ងៃអាជ្ញាធររាជធានីបង្ក្រាបហាងផឹកស៊ីល្មើសបម្រាម និងឃាត់មនុស្សរាប់សិបនាក់
ភ្នំពេញ៖ អនុវត្តទៅតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងការបិទបម្រាមគោចរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោង ២៣ និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរមានសមត្ថកិច្ចក្នុងជួរគណៈបញ្ជាការឯកភាព បានយកចិត្តទុកដាក់ដើម្បីអនុវត្តលើកាេងារនេះ។

ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មនថ្ងៃជាប់គ្នានេះ គណៈបញ្ជាការឯកភាពតាមខណ្ឌនីមួយៗ បានចុះបង្ក្រាប និងឃាត់មនុស្សប្រុសស្រីរាប់សិបនាក់ ខណៈពួកគេប្រមូលផ្តុំគ្នា ពពាក់ពពូនផឹកស៊ីរាំច្រៀង ក្នុងហាងហូបចុក លួចបង្កប់ខេរ៉ាអូខេ ផ្គើននឹងបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវបិទបំរាមគោចរ ចាប់ម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្នុងនោះ កាលពីវេលាម៉ោង៩ យប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ ប្រធានគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោកឯក ឃុន ដឿន បានចុះធ្វើការ បង្ក្រាបភោជនីយដ្ឋានលួចបង្កប់ KTV មួយកន្លែង មានយីហោ ផ្ទះផាត ធី មានអាស័យដ្ឋាន ភូមិ៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សប្រុស ស្រីជាក់ស្តែងចំនួន១៣នាក់ ខណៈដែលពួកគេលួចបើកទទួលភ្ញៀវ និងច្រៀងខារ៉ាអូខេ ផ្គើនទៅនឹងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ក្រោយពិនិត្យយកសំណាកអវិជ្ជមានទាំងអស់។

បន្ថែមពីនេះទៀត កាលពីម៉ោងជិត៣រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅក្រុម១ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ចម្រុះខណ្ឌជ្រោយចង្វារ បានឡោមព័ទ្ធហាងផឹកស៊ីយីហោ តាសេត ដែលបើកផឹកស៊ីល្មើសនឹងបម្រាម របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលហាមឃាត់ មិនឱ្យមានការផឹកស៊ីជួបជុំដើម្បីការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុុងប្រតិបត្តិការណ៍នេះកម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ប្រុសស្រីចំនួន២២នាក់ រថយន្តទំនើបៗ១៣គ្រឿង បញ្ជូនទៅរក្សាទុក្ខនៅខណ្ឌ ចំណែកអ្នកទាំង២២នាក់ ក្រោយពិនិត្យយកសំណាក់អវិជ្ជានទាំងអស់គ្នា។
កាលពីវេលា ម៉ោង១០ និង១០នាទីយប់ថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចទីតាំងហាង នីសាកែវព្រិល តាមបណ្តោយមហាវិមានឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានឃាត់មនុស្សប្រុសស្រីចំនួន១៣នាក់ ជាមួយនឹងការពិនិត្យយកសំណាកតេស្តរហ័ស ឃើញ អវិជ្ជាមទាំងអស់។

កាលពីរសៀលថ្ងៃទី០៣ ខែសីហា លោក ប៉ាង លីដា អភិបាលរងខណ្ឌ និងលោក យិន គា នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការខណ្ឌពោធិសែនជ័យ ចុះបិទទីតាំង KTV ចំនួន ៣ទីតាំង សរសេរស្លាកជាភោជនីយដ្ឋាន តែខាងក្នុងKTV ដែលនៅតែគឃ្លើនលួចបើកដំណើរការអាជីវកម្ម ល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕
អត្ថបទ៖ ស្រីរ័ត្ន


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


