Connect with us

ព័ត៌មានជាតិ

មន្ត្រី ក ប ​ប ខេត្តស្វាយរៀង បន្តរកឃើញអាកុលក្លែងក្លាយជាង២០០លីត្រ និងទំនិញខូចគុណភាព៦៤​គីឡូក្រាម

បានផុស

នៅ

​នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២១ មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ​សាខា​ខេត្តស្វាយរៀង​ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និងអាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​តាម​ឃ្លាំង និង​ផលិតផល​អាល់កុល ជែល​លាងដៃ និងតាមដាន​តម្លៃ​ទំនិញ ជាពិសេស​តម្លៃ​អាកុល​ស្លាក​សញ្ញា តម្លៃ​ម៉ាស់ នៅតាម​បណ្ដាដេប៉ូ ម៉ា​ត ឃ្លាំងទំនិញ ឪ​សថស្ថាន និងតាមស្ថានីយ៍​លក់​ប្រេងឥន្ធនៈ​ចាប់ពី​ទី​រួម​ខេត្ត​ដល់​ផ្សា​ប្រសូត្រ ស្រុក​ស្វាយទាប ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផឹង និល ប្រធាន​សាខា (​ក ប ប​) ខេត្តស្វាយរៀង បាន​ថ្លែងថា ដោយមាន​ការណែនាំ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​ទទួល​បទបញ្ជា​ផ្ទាល់​លោក​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន (​កប​ប​) ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ​ទៅលើ អាល់កុល ជែ​ល​លាងដៃ​ នៅតាមឪ​សថ​ស្ថាន និង​បាន​ប្រើប្រាស់​ឧបករណ​ធ្វើ Test Kits បឋម​ទៅលើ​អាល់កុល ដើម្បី​ស្វែងរក​អាល់កុល​ក្លែងក្លាយ​។ ជាពិសេស​មន្ត្រី​ជំនាញ​បាន​ផ្សព្វផ្សាយ​សេចក្តីប្រកាស​អន្តរក្រសួង​ស្តីពី នីតិវិធី​ពិន័យ​អន្តរការណ៍​លើ​បទល្មើស និង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ជូន​ដល់​អារ​ជីវ​ករ​តាមដេប៉ូ និង​បណ្តា​ស្ថានីយ៍​លក់​ប្រេង​ឥន្ធនៈ​ផងដែរ​។​

លោក​បាន​បញ្ជាក់ថា ជា​លទ្ធផល​ក្រោយ​ការចុះអនុវត្ត​ការងារ មន្ត្រី​ជំនាញ​បាន​រកឃើញ​ទំនិញ​ខូចគុណ​ភាព និង​អាល់កុល​ក្លែងក្លាយ​ចំនួន ២១២​លីត្រ ​និង​ទំនិញ​ខូចគុណភាព​ចម្រុះ ចំនួន ៦៤Kg​។​ ហើយ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ​ និង​អាល់កុល​ក្លែងក្លាយ​ធ្វើ​ការដុត​កម្ទេចចោល​តែម្តង​។​

លោក ផឹង និល បាន​បន្តថា អាល់កុល​ក្លែងក្លាយ​ទាំងនេះ អាច​ប៉ះពាល់​លើ​សុខភាព​រួមមាន​ រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់​ស្មារតី ក្អួតចង្អោរ រំខាន​ដល់​ការរំលាយ​អាហារ និង​អាចឈាន​បាត់បង់​ជីវិត ក្នុងករណី​យកទៅ​លាយ​ជាមួយ​ស្រា ដោយ​បរិភោគ​លើស​កម្រិត​។​

ជាមួយគ្នានេះ លោក​ក៏បាន​អំពាវនាវ​ដល់​អាជីវករ និង​អ្នក​នាំចូល​អាល់កុល​ទាំងអស់​ចូលរួម​សហការ ដោយ​នាំចូល​នូវ​អាល់កុល​សុទ្ធ​។​ ចំពោះ​ប្រជាពលរដ្ឋ​វិញ ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន ដោយ​ត្រូវ​មើល​ស្លាក​សញ្ញា និង​ប្រភព​ឱ្យបាន​ត្រឹមត្រូវ​មុននឹង​ទិញយក​មកប្រើប្រាស់ ជាពិសេស​សូម​ចូលរួម​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​១៩ ដោយ​អនុវត្ត​វិធានការ​ការពារ “៣​កុំ​និង​៣​ការពារ​” បើ​មិនចាំបាច់​កុំ​ចេញ​ក្រៅ​ផ្ទះ​ផងដែរ​៕

អត្ថបទ ៖ ​ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា១ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម