ព័ត៌មានជាតិ
ជនសង្ស័យម្នាក់គាស់ទ្វាររថយន្តលួចទ្រព្យសម្បត្តិ ម្ចាស់ឃើញទាន់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច
ជនសង្ស័យម្នាក់ជិះម៉ូតូដេីរធ្វើសកម្មភាពគាស់ទ្វាររថយន្តប៉ុនប៉ងលួចទ្រព្យសម្បត្តិមិនសម្រេច ត្រូវបានម្ចាស់ឃេីញទាន់ដេញចាប់បានរួចប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង១ និង ២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែសីហាឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវ ១៩៨៦ កែងនឹងផ្លូវ ១០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះទូច ចយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅម្ដុំពោធិ៍ចិនតុង។
តាមការរៀបរាប់ពីម្ចាស់រថយន្តបានប្រាប់ឱ្យដឹងថា មុនកើតហេតុមានប្រជាពលរដ្ឋដែរស្នាក់នៅក្បែរគ្នាបានប្រាប់ថាឃើញជនសង្ស័យម្នាក់ជិះម៉ូតូធុនធំម៉ាកCBRពណ៌ខ្មៅគ្មានស្លាកលេខមកឈប់ក្បែររថយន្តដែរចតនៅមុខផ្ទះ កន្លែងកើតហេតុខាងលើ ហើយបានធ្វើសកម្មភាពយកកូនសោរគាស់ទ្វារថយន្ត ភ្លាមនោះរូបគាត់បាននាំបងប្អូនចេញមកមើល ក៏ឃើញទ្វាររថយន្តបែកគ្រាប់ឡុកសោរលេងជាប់ ហើយឃើញសង្ស័យកំពុងតែបណ្ដើរម៉ូតូចេញទើបនាំគ្នាដេញស្ទាក់ចាប់ រួចជនសង្ស័យបានយកសោរដែរធ្វើសកម្មភាព ទំលាក់ចោលនៅបង្គោលប៉ាណូ ក្បែរកន្លែងកើតហេតុ ហើយជនសង្ស័យបានដកពូថៅគំរាមជនរងគ្រោះទៀត ទើបនាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ចឲ្យចុះមកធ្វើការឃាត់ខ្លួនភ្លាមៗ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ដោយ៖សុខា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


