ព័ត៌មានជាតិ
បាក់ប្លង់សេអគារខុនដូនៅកណ្ដាលក្រុងសៀមរាប របួសកម្មករជាច្រើននាក់
សៀមរាប៖ ប្លង់សេនៃអគារខុនដូរបស់ក្រុមហ៊ុន Rose Apple Square ដែលកំពុងសាងសង់នៅកណ្តាលក្រុងសៀមរាប បានបាក់ធ្លាក់បង្កឲ្យរងរបួសកម្មករជាច្រើននាក់។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។


ប្រធានការិយាល័យសំណង់នៃមន្ទីររៀបចំដែនដី លោក ហាក់ លី បានឲ្យដឹងថា លោកគ្រាន់តែបានដឹងមានការបាក់ធ្លាក់ប្លង់សេនៃអគារខុនដូ Rose Apple Square តែមិនបានដឹងរឿងលម្អិតទេ ដោយលោកកំពុងជាប់ធ្វើចត្តាឡីស័ក។
ជុំវិញហេតុការណ៍នេះអ្នកនាំពាក្យ និងជាអភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ បានប្រាប់អ្នកព័ត៌មានថា ករណីនេះវាមិនមែនជាការបាក់ធ្លាក់ប្លង់សេទាំងស្រុងនោះទេ។ វាគ្រាន់តែបាក់ធ្លាក់មួយផ្នែកតូចដែលបណ្តាលមកពីការធ្វេសប្រហែស ហើយវាក៏មិនបានបង្កឲ្យមានការខូចខាតប៉ះពាល់អីធំដុំដែរ។
«យើងនិយាយថាបាក់ប្លង់សេវាមិនទាន់ត្រូវទេ តាមពិតវាបាក់ផ្នែកតូចមួយនៃសំណង់ប្លង់សេដែលកំពុងសាងសង់ មិនមែនបាក់ប្លង់សេនៃសំណង់ទេ។ វាគ្រាន់តែជាផ្នែកតូចមួយនៃសំណង់ទេ»។


អភិបាលរងខេត្តសៀមរាបបន្តថា អគារនេះត្រូវបានអនុញ្ញាតឲ្យសាងសង់ដោយអាជ្ញាធរ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី។ បន្ទាប់ពីមន្ត្រីជំនាញចុះពិនិត្យឃើញថា វាមិនមានបញ្ហាអ្វីធំដំទេ។ ប៉ុន្តែទោះយ៉ាងនេះក្តី ក៏អាជ្ញាធរបានសម្រេចឲ្យក្រុមហ៊ុនផ្អាកការសាងសង់សិន ដើម្បីពិនិត្យពីបច្ចេកទេសដើម្បីកុំឲ្យមានបញ្ហាបន្តទៀត៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


