Connect with us

ព័ត៌មានជាតិ

អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​រោង​ក្លឿ​​ត្រៀម​ទទួលបាន​ចាក់ វ៉ាក់សាំង បង្ការ ជំងឺឆ្លង កូ​វីដ​.១៩​ពី​រដ្ឋាភិបាល​កម្ពុជា

បានផុស

នៅ

បន្ទាយមានជ័យ ៖ ​លោក គាត ហ៊ុល អភិបាល​អភិបាលក្រុង​ប៉ោយប៉ែត លោក​វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត លោក វរសេនីយ៍ទោ ពេជ្រ សារិទ្ធ តំណាង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​ចូលរួម ប្រជុំ ពិភាក្សា ជាមួយ អាជ្ញាធរ​ប្រទេស​ថៃ អាជ្ញាធរ​ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ ដើម្បី​សិក្សា​គ្នា​ស្វែងរក​ទីតាំង ភូមិសាស្ត្រ សម្រាប់​រៀបចំ​កន្លែង​ចាក់​វ៉ាក់សាំង​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​រោង​ក្លឿ រួម​នឹង​តំបន់​ក្បែរៗ​នោះ ស្ថិតក្នុង​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ នៅ​ព្រឹក ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គាត​ហ៊ុល បាន​ប្រាប់​អ្នកយក​ព័​ត៌​មាន​ថា​ អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​រោង​ក្លឿ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ​និង​ទទួល​បាន វ៉ាក់សាំង​ចាក់​ដើម្បី បង្ការ ជំងឺឆ្លង​កូ​វីដ​.១៩​ពី​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក គាត ហ៊ុល​បាន​ប្រាប់​អ្នក​យក​ព័​ត៌មាន​ឲ្យ​ដឹង​បន្តទៀតថា រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​និង​ត្រៀម​រៀបចំ គ្រែ ប្រព័ន្ធ ទឹក ប្រព័ន្ធ អគ្គិសនី បន្ទប់ទឹក នៅ​តាម​មណ្ឌល ចាក់​វ៉ាក់សាំង​កូ​វីដ​.១៩​ជូន​អាជីវករ​នៅ​ផ្សារ​រោង​គ្លឿ ដើម្បី ត្រៀម ឲ្យ បាន រួចជាស្រេច សម្រាប់ ពលករ ខ្មែរ ចូលមក​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​ខាងមុខនេះ​ផងដែរ​។

គួរបញ្ជាក់​ថា សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បាន ចេញ​សារាចរ ស្តី ពី ការរៀបចំ មណ្ឌល ច ត្តា ឡី ស័ក និង មណ្ឌល ព្យាបាល នៅតាម បណ្តា រាជធានី – ខេត្ត ដើម្បី ទទួលយក ពលករ ខ្មែរ ដែល វិលត្រឡប់ មកពី ប្រទេស ថៃ​តាម ព្រំដែន គោក ។​ជាមួយគ្នា នោះដែរ សម្តេច តេ ជោ ហ៊ុន សែន ក៏បាន ណែនាំ ឲ្យ ក្រុមការងារ រាជរដ្ឋាភិបាល ចុះ មូលដ្ឋាន រាជធានី ខេត្ត ត្រូវ ផ្តល់ ការ គាំទ្រ ឲ្យ បាន ពេញទំហឹង តាម គ្រប់ មធ្យោបាយ ជាពិសេស ផ្នែក សម្ភា​រៈ និង ថវិកា ដើម្បី ជួយ ដល់ បណ្តា រាជធានី ខេត្ត ក្នុង ការ គ្រប់គ្រង និង ទទួលយក ពលករ ខ្មែរ ដែល វិលត្រឡប់ មកពី ប្រទេស ថៃ វិញ សម្រាប់ ការធ្វើ ច ត្តា ឡី ស័ក និង ការព្យាបាល ជំងឺកូវីដ​.១៩ ព្រមទាំង យកចិត្តទុកដាក់ ជួយ ដល់ ពលករ​ទាំងអស់នោះ​ឲ្យ​ពេញលេញ​ពាក់ព័ន្ធ នឹង ជំងឺកូវីដ -១៩​នេះ​ផងដែរ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ នាទី មុន

អភិបាលស្រុកបាទីច្រានចោលការចុះផ្សាយពីស្លាប់របស់ក្មេងស្រីម្នាក់ដែលជាការបោកប្រាស់ដើម្បី​ផលប្រយោជន៍

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

រកឃើញសាកសព២នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Baltimore

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម