វណ្ណដា តារាចម្រៀង​រ៉េ​ប​ ដែល​កំពុង​ពេញ​និយម​ពី​សំណាក់​យុវវ័យ ត្រូវ​បាន​ប្រកាស​ជា​​ ទូត​សុ​ឆន្ទៈ​ តំណាង​ឲ្យ​ក្រុមហ៊ុន​សែ​ល​កាត​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

វណ្ណដា តារាចម្រៀង​រ៉េ​ប​ ដែល​កំពុង​ពេញ​និយម​ពី​សំណាក់​យុវវ័យ ត្រូវ​បាន​ប្រកាស​ជា​​ ទូត​សុ​ឆន្ទៈ​ តំណាង​ឲ្យ​ក្រុមហ៊ុន​សែ​ល​កាត​

បានផុស

នៅ

វណ្ណដា ដែល​ជា​តារា​ចម្រៀង​រ៉េ​ប​ដ៏​ល្បី ប្រចាំ​ប្រទេស​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​ប្រកាស​ជា​ទូត​សុ​ឆន្ទៈ​ថ្មី​បំផុត​មួយ​រូប ​តំណាង​ឲ្យ​ក្រុមហ៊ុន​សែ​ល​កាត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាស​នេះ ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​ការ​ចាប់​ផ្តើម​យុទ្ធនាការ “Time to Rise” របស់​តារា​ចម្រៀង​រ៉េ​ប ​អាយុ​២៣​ឆ្នាំ​រូប​នេះ ដែល​ចង់​បង្ហាញ​នូវ​មហិច្ឆតា​របស់​សិល្បករ ក្នុងការ​ជំរុញ និង​ការ​អភិវឌ្ឍន៍​ភាព​ឆ្នើម​របស់​កម្ពុជា ដើម្បី​ចែករំលែក​ទៅកាន់​ពិភពលោក​។

វណ្ណដា ព្យាយាម​លើកស្ទួយ និង​នាំ​យក​កម្មវិធី​ថ្មីៗ ក្រោម​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត រួម​ជាមួយ​នឹង​សមាជិក​ក្រុម ​ដែល​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​របស់​ខ្មែរ ដែល​កំពុង​តែ​មាន​សន្ទុះ​នៃ​ភាព​រីកចម្រើន​យ៉ាង​ខ្លាំង​។​

​ការផ្លាស់ប្តូរ​របស់ វណ្ណដា មក​សហការ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​នេះ កាន់តែ​ស​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ នូវ​កា​រផ្លាស់ប្តូរ​ដ៏​សំខាន់​ នៅ​ក្នុង​វិស័យ​តន្ត្រី ដែល​សិល្បករ​របស់​យើង ត្រូវ​ស្វះស្វែងរ​កនូវ​មធ្យោបាយ​តាម​អន​ឡាញ​ថ្មីៗ ដើម្បី​រក្សា​ការ​ទំនាក់ទំនង និង​ចែកចាយ​បទ​ចម្រៀង​ថ្មីៗ​ទៅកាន់​អ្នកគាំទ្រ​របស់​ពួកគាត់​។

​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​កាត បាន​ថ្លែង​ឲ្យ​ដឹងថា ភាព​ជំនាញ​ផ្នែក​ឌីជីថល​របស់​សែ​ល​កាត ដែល​ជា​ក្រុមហ៊ុន​ជា​មោទនភាព​របស់​ជាតិខ្មែរ និង​មានកម្ម​សិទ្ធិ ១០០% ជា​ជនជាតិ​ខ្មែរ នឹង​ញុំាង​ឲ្យ​ក្រុមហ៊ុន​ក្លាយ​ជា​ដៃគូ​ដ៏​សក្ដិសម​បំផុត​សម្រាប់ វណ្ណដា ដែល​កំពុងតែ​ខិតខំ​ជំរុញ​ឲ្យ​អាជីព​របស់​គាត់​កាន់តែ​រីកចម្រើន​ទៅមុខ​ថែមទៀត​។​

​លោក វ៉ាត​សុន បាន​មានប្រសាសន៍​បន្តទៀតថា​៖ “​យើង​បាន​ទទួល​ស្វាគមន៍​សិល្បករ ដែល​មាន​ទេពកោសល្យ​ពូកែៗ​កាន់តែ​ច្រើន​ឡើងៗ​ ឲ្យ​មក​ចូលរួម​ជាមួយ​គ្រួសារ​សែ​ល​កាត និង​រ៉ូយ៉ាល់​គ្រុប​របស់​យើង​។ ការចូលរួម​នេះ នឹង​នាំ​ពួក​យើង​ទៅកាន់​ទំព័រ​ថ្មី​មួយទៀត ដែល​ជា​ការ​ផ្តល់​នូវ​ថ្នាល​ដល់​សិល្បករ​ក្នុងស្រុក​ ដែល​មាន​ទេពកោសល្យ​ល្អៗ ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ជាមួយ​ពួក​យើង​” ។​

“​ពួកយើង​ពិតជា​រីករាយ​បំផុត ដែល​បាន វណ្ណដា ចូលរួម​ជាមួយ​សែ​ល​កាត ហើយ​ទន្ទឹមនឹងនោះ​ពួក​យើង​ក៏​កំពុង​ទន្ទឹង​រង់ចាំ​ ក្នុង​ការ​ស្វែងរក​នូវ​ឱកាស​ថ្មីៗ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគមន៍​ដ៏​ធំ​នៃ​យុវជន ពោល​គឺជា​សហគមន៍​មួយ​ ដែល​ពួក​យើង​កំពុងតែ​ចងភ្ជាប់​ទំនាក់​ទំនងជា​មួយ និង​ជួយ​កសាង​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​”​។​

“​ដោយ​មិន​ត្រឹមតែ​ជា​សិល្បករ​ ដែល​មាន​ទេពកោសល្យ​លេចធ្លោ​បំផុត​ម្នាក់​នោះ​ទេ វណ្ណដា ក៏​ជា​អ្នកតស៊ូ​ដ៏​មោះមុត និង​ជា​ម្ចាស់​ជើងឯក​នៃ​មោទកភាព​ជាតិ​របស់​ខ្មែរ ដើម្បី​ភាព​រីកចម្រើន​នៃ​វប្បធម៌​យុវជន​កម្ពុជា​”​។​

​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ផង​ដែរ កិច្ចព្រមព្រៀង​របស់​វ​ណ្ណ​ដា ក្នុងនាម​ជា​ទូត​សុ​ឆន្ទៈ​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ដ៏​ធំ ​រវាង​ក្រុមហ៊ុន​សែ​ល​កាត និង​ផលិតកម្ម​បារមី​។​

​ក្រុមហ៊ុន​ទាំងពីរ​ បាន​ប្តេជ្ញា​ចិត្ត ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ និង បណ្តុះបណ្តាល​វិស័យ​សិល្បៈ នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ ពោល​គឺ​ផ្តល់​នូវ​លក្ខខណ្ឌ​ស្មើភាព​គ្នា និង​ឱកាស​ឲ្យ​បាន​យ៉ាង​សមស្រប​បំផុត​ដល់​សិល្បករ​របស់​យើង​។​

​កញ្ញា ម៉ម ឡូ​រ៉ា ដែល​ជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ផលិតកម្ម​បារមី បាន​មានប្រសាសន៍ថា វណ្ណដា តែងតែ​គិតគូរ​ជានិច្ច​ក្ នុង​ការ​តបស្នង​ទៅកាន់​សហគមន៍ និង​ប្រជាជាតិ​របស់​គាត់​វិញ ហើយ​ទន្ទឹមនឹងនោះ គាត់​ក៏​ជា​អ្នកគាំទ្រ​ដ៏​សកម្ម​ម្នាក់ ​ក្នុង​ការ​ចូលរួម​ការងា​រ​ផ្នែក​សប្បុរសធម៌ និង​គម្រោង​ផ្តួចផ្តើម​ជាច្រើន​ទៀត ដោយ​ក្នុង​នោះ​រួមមាន​កា​រប្រើ​អាល់​ប៊ុ​ម​ថ្មី​របស់​គាត់ $ KULL ក្នុង​ការ​ស្វែងរក​ថវិកា​ សម្រាប់​គ្រួសារ​ខ្សត់ខ្សោយ​។​

​មូលនិធិ​សប្បុរសធម៌ $KULL គឺជា​បាន​លក់​អស់​អាវយឺត​ ដែល​បោះ​ពុ​ម្ភ limited edition ជាច្រើន​រាប់​រយ​ជូន​ទៅដល់​អ្នកគាំទ្រ ដើម្បី​រៃអង្គាស​ថវិកា សម្រាប់​គ្រួសារ​ទីទាល់​ក្រ​ នៅ​ខេត្តព្រះវិហារ​។ អាវយឺត​ទាំងនោះ ត្រូវ​បាន​លក់​អស់​ភ្លាមៗ​ក្នុង​រយៈពេល​តែ​៤ ម៉ោង​ប៉ុណ្ណោះ ទាំងនេះ​បង្ហាញ​ពី​ការ​លះបង់​របស់​បណ្តា​អ្នកគាំទ្រ​។​

​កញ្ញា ម៉ម ឡូ​រ៉ា បាន​បន្ថែម​ឲ្យ​ដឹងថា វណ្ណដា​ មាន​អារម្មណ៍​ថា ពេលនេះ​ គឺ​ពេលវេលា​ដ៏​សក្ដិសម​បំផុត​ ក្នុង​ការ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ ដែល​អាច​ជួយ​សម្រេច​បាន​នូវ​សេចក្តី​ប្រាថ្នា​របស់​គាត់ ដែល​ចង់​ក្លាយ​ខ្លួន​ជា​សិល្បករ​ដ៏​ល្បី​បំផុត និង​ជា​អ្នកតស៊ូ​មតិ​ ដើម្បី​លើកកម្ពស់​ជីវិត​ ដ៏​ជាទី​មោទកបំផុត​ម្នាក់​របស់​ខ្មែរ​៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services