ជីវិតកម្សាន្ដ
វណ្ណដា ត្រៀមចេញទៅសម្ដែងលើកដំបូងនៅប្រទេសជប៉ុន
លោក វណ្ណដា តារាចម្រៀងរ៉េបវ័យក្មេង បច្ចុប្បន្នកំពុងសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងទាំងទីផ្សារក្នុង និងក្រៅស្រុក។ វណ្ណដា ក៏ជាតារាចម្រៀងខ្មែរមួយរូប ធ្វើឲ្យប្រទេសជិតខាងជាច្រើនបានស្គាល់ពីតម្លៃសិល្បៈនៅកម្ពុជា ព្រោះលោកតែងនាំយកវប្បធម៌ អរិយធម៌ខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិឲ្យពិភពលោកបានដឹង និងទទួលស្គាល់។

យ៉ាងណាមិញ ខណៈពេលទីផ្សារសិល្បៈកំពុងទទួលបានការគាំទ្រច្រើនពីមហាជន និងមិត្តៗយុវវ័យនេះដែរ តារាចម្រៀងរ៉េបលោក វណ្ណដា ក៏ស្រាប់តែមានដំណឹងដ៏ចាប់អារម្មណ៍ និងរំភើបមួយទៀត បន្ទាប់ពីមានការទម្លាយថា លោកកំពុងត្រៀមទៅបង្ហាញខ្លួនលើកដំបូងនៅប្រទេសជប៉ុននាពេលឆាប់ៗខាងមុខនេះទៀតផង។

ជាក់ស្ដែងតារាចម្រៀងលោក វណ្ណដា បានបញ្ជាក់ថា «I’m going to see you guys in Japan!។ ខ្ញុំនឹងឡើងសម្ដែងនៅ RAISE Club ក្នុងទីក្រុង Tokyo នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ដោយនឹងមានវត្តមានរបស់កំពូលតារាចម្រៀងរ៉េប Awich ផងដែរ»។

តារារ៉េបលោក វណ្ណដា បាននិយាយបន្ថែមថា «នេះជាលើកដំបូងដែលខ្ញុំចេញទៅសម្ដែងនៅកម្មវិធី នៅប្រទេសជប៉ុន..ខ្ញុំពិតជាមានអារម្មណ៍រំភើបមែនទែនដែលត្រូវបានអញ្ជើញទៅសម្ដែង និងមានឱកាសបានជួបអ្នកគាំទ្រនៅក្រៅប្រទេស ក៏ដូចជាបងប្អូនខ្មែរយើងដែលរស់នៅទីនោះ»។

ដំណឹងនេះដែរបានធ្វើឲ្យអ្នកគាំទ្រលោកជាច្រើនសម្ដែងការចូលរួមអបអរគ្រប់គ្នា ខណៈបច្ចុប្បន្នវណ្ណដា គឺជាតារាចម្រៀងរ៉េបដែលមិនត្រឹមតែសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែលោកក៏ក្ដាប់បានឱកាសច្រើនក្នុងការចេញទៅច្រៀងនៅក្រៅប្រទេសទៀត។ ទាំងនេះបាន ស.បញ្ជាក់ឲ្យឃើញថា វណ្ណដា កំពុងមានឥទ្ធិពលលេចធ្លោលើវិស័យចម្រៀងបច្ចុប្បន្ន៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


