ជីវិតកម្សាន្ដ
វណ្ណដា ស្កាត់សួរសុខទុក្ខ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ កំពុងធ្លាក់ខ្លួនឈឺ
បន្ទាប់ពីទទួលដំណឹង នៃការធ្លាក់ខ្លួនឈឺពីសំណាក់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋានផ្ទាល់ខ្លួន តារាចម្រៀងរ៉េបល្បីល្បាញប្រចាំប្រទេសកម្ពុជា លោក វណ្ណដា បានធ្វើដំណើរស្កាត់ទៅសុខទុក្ខដោយផ្ទាល់។

ប្រាកដណាស់ វណ្ណដា បច្ចុប្បន្នគឺជាតារាចម្រៀងរ៉េបដែលមិនត្រឹមតែសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ លោកក៏ក្តាប់បានឱកាសច្រើនក្នុងការចេញទៅច្រៀងក្រៅប្រទេសទៀតផង។ ទាំងនេះបានសបញ្ជាក់ឲ្យឃើញថា វណ្ណដា កំពុងមានឥទ្ធិពលលេចធ្លោលើវិស័យចម្រៀងបច្ចុប្បន្ន។

បើតាមការបញ្ជាក់ឲ្យដឹងពី លោក គង់ សម័យ ដែលជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ បានប្រាប់ថា ដោយទទួលបានដំណឹងធ្លាក់ខ្លួនឈឺព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ តារារ៉េប វណ្ណដា ក៏បានចុះទៅសួរសុខទុក្ខដោយផ្ទាល់ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ម្សិលមិញ។

លោក គង់ សម័យ បានបង្ហោះខ្លឹមសារអមរូបភាពខ្លីថា «”i dol VannDa បានមកសួរសុខទុក្ខលោកតា គង់ ណៃ”។ អរគុណប្អូនប្រុសអាយដល VANN DA វណ្ណដា ដែលបានមកសួរសុខទុក្ខលោកពុក គង់ ណៃ»។ បើតាមការបញ្ជាក់បន្ថែម គឺ លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បច្ចុប្បន្នកំពុងមានជំងឺសួត និងជំងឺទឹកនោមផ្អែម សម្រាកនៅគេហដ្ឋានភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត។

ដូចអ្នកគាំទ្រធ្លាប់ដឹងហើយថា ស្នាដៃបទចម្រៀងដំបូងពុំធ្លាប់មានរបស់តារារ៉េប វណ្ណដា ដែលបានចាប់ដៃគូជាមួយលោកតា គង់ ណៃ ក្នុងបទចម្រៀងមានចំណងជើងថា « Time to Rise » កាលពីកន្លងទៅ បានផ្ទុះការគាំទ្រខ្លាំងលើស្រទាប់មហាជនទូទៅ។ ហេតុផលនេះ ទើប វណ្ណដា តែងដឹងគុណចំពោះព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។

សូមជម្រាបថា លោក វណ្ណដា ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងរ៉េបវ័យក្មេងដែលបច្ចុប្បន្នកំពុងសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងទាំងទីផ្សារក្នុង និងក្រៅស្រុក។ វណ្ណដា ក៏ជាតារាចម្រៀងខ្មែរមួយរូប បានធ្វើឲ្យប្រទេសជិតខាងជាច្រើនស្គាល់តម្លៃសិល្បៈនៅកម្ពុជា ព្រោះលោកតែងនាំយកវប្បធម៌ អរិយធម៌ខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិ ឲ្យពិភពលោកបានដឹង និងទទួលស្គាល់៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


