ជីវិតកម្សាន្ដ
ក្រោយទទួលដំណឹងថាឈឺ តារារ៉េបវណ្ណដា ចុះទៅជួបព្រឹទ្ធាចារ្យ គង់ ណៃ ដល់គេហដ្ឋាន
លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បច្ចុប្បន្នកំពុងមានជំងឺសួត និងជំងឺទឹកនោមផ្អែមសម្រាកព្យាបាលនៅគេហដ្ឋានភូមិដូងឃុំស្វាយទង ស្រុកកំពង់ត្រាចខេត្តកំពត។ ដំណឹងនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រសម្តែងក្តីព្រួយបារម្ភហើយជូនពរគ្រប់គ្នា។

ដោយឡែកកំពូលតារាចម្រៀងរ៉េបល្បីប្រចាំប្រទេសកម្ពុជា លោក វណ្ណដា បន្ទាប់ពីទទួលដំណឹងនៃការធ្លាក់ខ្លួនឈឺពីសំណាក់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានក៏បានធ្វើដំណើរស្កាត់ទៅសុខទុក្ខដោយផ្ទាល់។
ក្រោយបានជួបសួរសុខទុក្ខលោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ តារារ៉េប វណ្ណដា បានទម្លាយអារម្មណ៍យ៉ាងក្តុកក្តួល។ នៅយប់ថ្ងៃទី ១១ ខែវិច្ឆិកា តារាចម្រៀងរ៉េប វណ្ណដា បានថាឆ្លៀតពេល ចុះសួរសុខទុក្ខលោកគ្រូតាព្រឹទ្ធាចារ្យ គង់ណៃ ជូនពរលោកគ្រូឆាប់ជាសះស្បើយ សុខភាពល្អ មានទាំងកម្លាំមងនិងបញ្ញាជាម្លប់ដល់កូនចៅព្រមទាំងផ្ញើក្តីស្រ លាញ់និងក្តីរលឹកដល់លោកយាយដូចគ្នាពីចៅ វណ្ណដា។


បើតាមការបញ្ជាក់ឲ្យដឹងពី លោក គង់ សម័យ ដែលជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ បានប្រាប់ថា ដោយទទួលបានដំណឹងធ្លាក់ខ្លួនឈឺព្រឹទ្ធាចារ្យកោ សល្យវោហារ គង់ ណៃ តារារ៉េប វណ្ណដាក៏បានចុះទៅសួរសុខទុក្ខដោយផ្ទាល់កាលពីថ្ងៃទី១០ខែវិច្ឆិកា។ តាមរយ:នេះដែរក៏មានអ្នកគាំទ្រជាច្រើនបានសរសើរទឹកចិត្ត វណ្ណដា ជាមួយការជូនពរលោកតា គង់ ណៃ ឆាប់ជាសះស្បើយពីជំងឺផងដែរ។
អ្នកគាំទ្រធ្លាប់ដឹងហើយស្នាដៃបទចម្រៀងដំបូងដែលពុំធ្លាប់មានរបស់តារារ៉េបវណ្ណដា ដែលបានចាប់ដៃគូជាមួយលោកតា គង់ ណៃ ក្នុងបទចម្រៀងមានចំណង់ជើងថា“ Time to Rise “ កាលពីកន្លងទៅគឺបានផ្ទុះការគាំទ្រខ្លាំងលើស្រទាប់មហាជនទូទៅ។ ដោយសារហេតុផលនេះទើបវណ្ណដា តែងដឹងគុណចំពោះព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។

លោក វណ្ណដា ក៏ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងរ៉េបវ័យក្មេងដែលកំពុងសាងកេរ្តិ៍ល្បីល្បាញខ្លាំងទាំងទីផ្សារក្នុងនិងក្រៅស្រុក។ វណ្ណដា ក៏ជាតារាចម្រៀងខ្មែរមួយរូបបានធ្វើឲ្យប្រទេសជិតខាងជាច្រើនបានស្គាល់តម្លៃសិល្ប:នៅកម្ពុជាព្រោះ លោកតែងនាំយកវប្បធម៌អរិយធម៌ខ្មែរទៅបង្ហាញលើឆាកអន្តរជាតិអោយពិភពលោកបានដឹងនិងទទួលស្គាល់៕
អត្ថបទ៖ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


