ព័ត៌មានជាតិ
Update ៖ គិតត្រឹមរសៀលនេះ រកឃើញអាជីវករ ផ្សារសិរីសោ ភ័ណ ចំនួន២៤នាក់ វិជ្ជមានកូវីដ
(បន្ទាយមានជ័យ)៖ គិតត្រឹមរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យ បានរកឃើញអាជីវករ ផ្សារសិរីសោភ័ណ ចំនួន២៤នាក់ហើយ វិជ្ជមានជំងឺកូវីដ-១៩។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៤ ខែសីហានេះ បានចុះបិទផ្សារសិរីសោភ័ណ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបណ្ដោះអាសន្ន ដើម្បីយកសំណាកតេស្ដរកកូវីដ លើអាជីវករចំនួន៦០០នាក់។
លោក អ៊ុំ រាត្រី បានថ្លែងប្រាប់អ្នកយកព័ត៌មានថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយក្រុមគ្រូពេទ្យ បានយកសំណាកអាជីវករលក់ដូរ ក្នុងផ្សារសិរីសោភ័ណ ជាង៦០០នាក់។ ក្នុងនោះ គិតត្រឹមរសៀលថ្ងៃនេះ រកឃើញអាជីវករ វិជ្ជមានចំនួន២៤នាក់ ហើយក៏មានកូនក្មេង ២នាក់ផងដែរ។ ភ្លាមៗ ក្រុមគ្រូពេទ្យ បានយកអ្នកវិជ្ជមាន ទៅព្យាបាលនៅមន្ទីរពេទ្យអស់ហើយ។
លោកបានឲ្យបន្តថា អ្នកមានវិជ្ជមាន ជំងឺកូវីដ-១៩ រួមជាមួយអ្នកពាក់ព័ន្ធខាងលើ បានធ្វើដំណើរចេញ-ចូល ក្នុងផ្សារសិរីសោភ័ណជារៀងរាល់ថ្ងៃ។ ដូច្នេះដើម្បីចៀសវាង ការរីករាលដាលជំងឺកូវីដ-១៩ កាន់តែមានភាពធ្ងន់ធ្ងរដល់សង្គម រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបិទជាបណ្ដោះអាសន្ន នៅការលក់ដូរគ្រប់ប្រភេទ នៅក្នុងផ្សារសិរីសោភ័ណ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតមានការជូនដំណឹងជាថ្មី។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ផ្សារនេះនៅពេលអនុញ្ញាត ឲ្យលក់ឡើងវិញ ត្រូវរៀបចំសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ពិសេសសុខភាពសាធារណៈឲ្យបានល្អ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវវីដ-១៩ តែម្តងទៀត។ លោកថា វិធានការណ៍ការពារ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍២០កុម្ភៈ គឺតម្រូវឲ្យអាជីវករ និងអ្នកទិញទាំងអស់ ត្រូវតែចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ។
សូមជម្រាបដែរថា ជាគោលការណ៍ ផ្សារសុវត្ថិភាព ដែលរៀបចំដោយ រដ្ឋបាលខេត្តបន្ទាយមានជ័យ តម្រូវឲ្យគ្រប់ផ្សារ ត្រូវតែមានច្រកចូល និងចេញធំទូលាយ មានម៉ាស៊ីនស្កេន ម៉ាស៊ីនវាស់កម្ដៅ បាញ់អាល់កុល មុននឹងចូល ផ្សាររកទិញ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ គណៈកម្មការគ្រប់គ្រងផ្សារ សន្តិសុខ អ្នកលក់ អ្នកទិញ ត្រូវតែពាក់ម៉ាសឲ្យបានត្រឹមត្រូវ លើកលែងតែពេលពិសាអាហារ។ បើសង្ស័យ មានការពាក់ព័ន្ធ ជាមួយជំងឺកូវីដ-១៩ ត្រូវរាយការណ៍បន្ទាន់ ទៅអាជ្ញាធរមានសមត្ថកិច្ច ភ្លាមៗ៕ (ដោយ)៖ វ៉ាន់ ណាង




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៣ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


