ព័ត៌មានជាតិ
រកឃើញកូវីដបំប្លែងខ្លួន ដែលតា លើក្មេងប្រុស២នាក់ នៅស្រុកសំឡូត
ខេត្តបាត់ដំបង៖ ក្មេងប្រុសចំនួន២នាក់ ដែលបានឆ្លងកូវីដ-១៩ ពីឪពុកម្តាយ កាលពីពេលថ្មីៗនេះ បានបង្ហាញថា គឺជាមេរោគប្រភេទ ដែលតា បន្ទាប់ពីក្រុមគ្រូពេទ្យ បានចុះយកសំណាកទៅលើក្មេងទាំង២នាក់នេះរួចមក។
យោងតាមរបាយការណ៍របស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ការចុះយកសំណាកនេះបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង១ រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្រោយពីពិនិត្យជាលទ្ធផលគឺក្មេងប្រុសទាំងពីរពិតជាមានមេរោគកូវីដបំប្លែងខ្លួន ដែលតា ព្រមទាំងមានអ្នកពាក់ព័ន្ធផ្ទាល់ចំនួន ២៧នាក់ ក្នុងនោះស្រី ៩នាក់ផងដែរ នៅក្នុងភូមិព្រៃធំនេះ។
បច្ចុប្បន្នក្រុមគ្រូពេទ្យបាន និងកំពុងចុះប្រមូលអ្នកពាក់ព័ន្ធទាំងអស់ដើម្បីយកសំណាកទៅពិនិត្យ និងដាក់អោយធ្វើចត្តាឡីស័កផងដែរ ជៀសវាងនូវការឆ្លងក្នុងសហគមន៍៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


