ព័ត៌មានជាតិ
ខឹងចិត្តស្ដីប្រដៅកូនមិនស្តាប់និងតែងឈ្លោះជាមួយប្តីផងក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន
ស្ត្រីម្នាក់ដោយសារតែខឹងប្រដៅកូនប្រុសស្រីមិនស្តាប់តាមគន្លងធម៌រួមទាំងពិបាកចិត្តចេះតែមានបញ្ហាជាមួយប្តីថែមទៀតផង ក៏សម្រេចចិត្តមកស្ពានជ្រោយចង្វារប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនតែសំណាងល្អបានគេជួយចាប់ឃាត់ទាន់ពេល។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២០និង៤០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ធ្វើដំណើរថ្មើរជើង ដើរឡើងលើស្ពានជ្រោយចង្វា ទិសដៅទិសដៅពីលិចទៅកើតដើរបណ្តើរ យំបណ្ដើរ ដោយមិនដឹងថាមាន វិបត្តិអ្វីនោះទេ លុះពេលមកដល់ចំណុចកើតហេតុ ស្ត្រីខាងលើក៏បានលើកជើងម្ខាងដាក់លើបង្កាន់ដៃស្ពាន តោងឡើងបំណងលោតចូលក្នុងទឹកទន្លេដើម្បីបញ្ចប់ជីវិត។ ភ្លាមៗនោះ ក៏មានប្រជាពលរដ្ឋដែលធ្វើដំណើរ ឆ្លងកាត់បានឃើញ ក៏ប្រញាប់ស្ទុះទៅចាប់ទាញស្ត្រីរូបនោះ ចុះមកវិញបានទាន់ពេលវេលា ។
បន្ទាប់មកក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានដែលប្រចាំការនៅគល់ស្ពានជ្រោយចង្វា ត្រើយខាងកើត ចុះមកជួយធ្វើការអន្តរាគមន៍នាំស្ត្រីរូបនោះទៅគោលដៅប្រចាំដើម្បីធ្វើការសាកសួរ ។
ពេលដែលសួរនាំស្ត្រីរូបនោះបាននិយាយរៀបរាប់ទាំងទឹកភ្នែកថា គាត់មានឈ្មោះ វ័ន សន អាយុ៤២ឆ្នាំ ស្នាក់នៅ ភូមិ១០ សង្កាត់ទួលសង្កែទី១ ខណ្ខឬស្សីកែវ ជាមួយប្តី និងមានកូនប្រុស ស្រីចំនួន៣នាក់ ដោយ កូនប្រុសច្បងអាយុ១៩ឆ្នាំហើយ។

ស្ត្រីរូបនោះបន្តទៀតថា គាត់ពិតជាមានបំណងលោតទឹកសម្លាប់ខ្លួនពិបាកមែន គឺដោយសារគាត់មានវិបត្តិ ផ្លូវចិត្តរឿងកូនប្រុសមានទំនាក់ទំនងស្នេហាមិនស្តាប់តាមដំបូន្មានគាត់ និងម្យ៉ាងវិញទៀត គាត់តែងតែ មានរឿងរកាំរកូសជាមួយនិងប្តីទើបសម្រេចចិត្តធ្វើដូច្នេះតែម្តង។
មួយសន្ទុះក្រោយមកក៏ស្រាប់តែកូនប្រុស ស្រីរបស់ស្ត្រីខាងលើបានមកដល់ទីតាំងកើតហេតុ រួចក៏បាននាំ គ្នាលុតជង្គង់សំពះសុំទោសស្ត្រីជាម្តាយ និងសូមអង្វរម្តាយឲ្យត្រឡប់ទៅផ្ទះជាមួយពួកគេវិញផងដែរ ។ បន្ទាប់ពីកូនប្រុសស្រីរបស់ស្ត្រីដែលមានវិបត្តិនោះធ្វើការអង្វរ ក ស្ត្រីជាម្តាយ អស់រយៈពេលប្រមាណជាង កន្លះម៉ោង ទើបស្ត្រីជាម្តាយសម្រេចចិត្តយល់ព្រមជាមួយកូនៗ ដោយក្នុងលក្ខខណ្ឌ គឺត្រូវដកទូរស័ព្ទដៃពី កូនប្រុសច្បងមួយ រយៈសិនហើយពួកគេក៏យល់ព្រមជាមួយគ្នារួចក៏ឡើងជិះម៉ូតូដឹកគ្នាត្រឡប់ទៅផ្ទះវិញ បាត់ទៅ៕
អត្ថបទ ៖ រស្មី


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


