ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ ជួយទិញផ្លែតាង៉ែន ចំនួន១តោន ពីប្រជាកសិករ នៅស្រុកភ្នំព្រឹក
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជួយទិញផ្លែតាង៉ែន ចំនួន១តោន ពីក្រុមអ្នកជំនួញនៅក្នុង «ក្លឹបសេដ្ឋធុរជន» ដែលពួកគេបានជួយទិញ ពីប្រជាកសិករ នៅស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង នៅក្នុងគ្រាលំបាកនាពេលនេះ។
ការជួយទិញនេះ គ្រាដែលលោក ខៀវ កាញារីទ្ធ បានអនុញ្ញាតឲ្យលោក ឌិន សុមេធារិទ្ធ ធុរជន ប្រធានក្លឹបសេដ្ធធុរជន និងជាស្ថាបនិកភូមិផ្កាត្រកួន ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងប្រគល់អំណោយជាផ្លែតាង៉ែន៥០០គីឡូក្រាម នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ តាមរយៈលោក ឌិន សុមេធារិទ្ធ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជួយទិញផ្លែតាង៉ែន ចំនួន ១តោន ដើម្បីជូនដល់អគ្គនាយកដ្ឋានទាំង៥ និងវិទ្យុជាតិ FM 96MHz ក្រោមឱវាទក្រសួង។ ការជួយទិញនេះ ដើម្បីចូលរួមកម្លាំងគ្នា បង្កើតយុទ្ធនាការប្រមូលទិញផ្លែតាង៉ែន របស់ប្រជាកសិករ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជួយសម្រួលទីផ្សារលក់ដល់ពួកគាត់ និងលើកទឹកចិត្តប្រជាកសិករ ព្រមទាំងគាំទ្រផលិតផលក្នុងស្រុកផងដែរ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ក្រុមអ្នកជំនួញនៅក្នុង «ក្លឹបសេដ្ឋធុរជន» បានជួយ ទិញផ្លែមៀន និងតាង៉ែនពីប្រជាកសិករ នៅស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង បានចំនួន២០តោនហើយ ដែលពីដំបូងយុទ្ធនាការទិញ គឺមានត្រឹមតែ១០តោនប៉ុណ្ណោះ។ ប៉ុន្តែដោយសារ មានអ្នកជួយទិញបន្តច្រើន ទើបក្រុមអ្នកជំនួញ «ក្លឹបសេដ្ឋធុរជន» បានបន្តជួយទិញមៀនភ្នំព្រឹក រហូតដល់២០តោនយ៉ាងដូច្នេះ។ នេះបើតាមលោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា និងជាប្រធាន «ក្លឹបសេដ្ឋធុរជន»។
លោក ឌិន សុមេធារិទ្ធ បានឲ្យដឹងបន្តថា ចំពោះការទិញនេះ មិនមែនចង់បានផលចំណេញ ពីពួកគាត់ឡើយ តែជាការជួយពួកគាត់ ក្នុងគ្រាលំបាកនេះប៉ុណ្ណោះ។ ក្នុងនោះដែរ ប្រសិនបើមានតម្រូវការបន្តទៀត ក្រុមរបស់លោក នឹងជួយទិញបន្តទៀតដែរ។
គួរឲ្យដឹងថា ដោយសារបញ្ហាការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រទេសថៃ បានបិទមិនឲ្យនាំចេញផ្លែមៀន ទៅកាន់ប្រទេសគេ ហើយទើបធ្វើឲ្យប្រជាកសិករ ដែលជាអ្នកដាំមៀនជួបបញ្ហាលំបាក ក្នុងការលក់ចេញ ស្របពេលរដូវប្រមូលផល បានចាប់ផ្ដើម។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ អ្នកនាំចេញផ្លែមៀនប៉ៃលិន គួរបង្វែរទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញ ពីព្រោះក្រសួងមានការឯកភាពគ្នា លើលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ជាមួយវៀតណាមរួចហើយ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យ មានបញ្ហាប្រឈមមិនទាន់ អាចធ្វើការនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ទីផ្សារក្រៅប្រទេសបាន ដោយសារបញ្ហារីករាលដាល នៃជំងឺកូវីដ-១៩ និងរបាំងភូតគាមអនាម័យ ជាពិសេសប្រទេសថៃ កំពុងបិទមិនឲ្យនាំចូលមៀនប៉ៃលិន តាមច្រកព្រំដែន ខណៈផ្លែមៀនប៉ៃលិន កំពុងចាប់ផ្តើមប្រមូលផល៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៦ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


