ព័ត៌មានជាតិ
ក្រុមរៀនវគ្គជោគជ័យវិជ្ជមានកូវីដ ២ នាក់ ខណៈ៧ នាក់ឡើងដល់តុលាការ ក្រៅពីនេះឱ្យទៅផ្ទះវិញ
អាជ្ញាធរខេត្តតាកែវ នៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ នេះ បានបញ្ជូនមនុស្សប្រុស ស្រីជិត ៤០០ នាក់ទៅស្រុកកំណើតវិញ បន្ទាប់ពីធ្វើសំណាកហើយរកឃើញវិជ្ជមានកូវីដ១៩ ចំនួន២នាក់ និងកំពុងដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ។

ក្រុមមនុស្សប្រុស ស្រី ៣៨៥ នាក់ ត្រូវបានអាជ្ញាធរខេត្តតាកែវ ឃាត់ខ្លួនយកទៅធ្វើសំណាក បន្ទាប់ពួកគេប្រមូលផ្ដុំគ្នារៀនវគ្គអាហារបំប៉ន កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១។
លោក អេង ប៉ជាក មេបញ្ជាការងកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា មនុស្សប្រុស ស្រី ដែលបានធ្វើសំណាកជំងឺកូវីដអវិជ្ជមានទាំងអស់ត្រូវបានបញ្ជូនទៅតាមខេត្តផ្សេងៗពីគ្នា ក្នុងនោះមាន ខេត្តតាកែវ កំពង់ស្ពឺ កំពត និងរាជធានីភ្នំពេញ ដោយឡែកមនុស្ស៧នាក់ដែលជាមេការ និងជាមេខ្សល់កៀងគរមនុស្សឲ្យមកចូលរួមរៀនសូត្រ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

សូមរំឭកថា នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ វេលាម៉ោង១៦និង៥០នាទី នៅចំណុចបុរីរស្មី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន៣៨៥នាក់ ដែលប្រមូលផ្តុំគ្នាមកសិក្សាវគ្គរៀនសូត្រផ្នែកអាហារបំប៉នជាមួយក្រុមហ៊ុន យូនីស៊ីធី ខេមបូឌា ដោយមិនបានស្តាប់តាមការណែនាំរបស់អាជ្ញាធរក៏ដូចជាបានផ្គើនធ្វើផ្ទុយពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ៕ អត្ថបទ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ