ព័ត៌មានជាតិ
មេសហជីព ឲ្យសមាជិករបស់ខ្លួន បន្តផ្សព្វផ្សាយវិធានការនានា ដល់កម្មករ-និយោជិត ដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ
លោក ឡុង សុផាត ប្រធានសហភាពសហជីពយុវជន ការពារសិទ្ធិកម្មករកម្ពុជា (YPCWRC ) និងជាប្រធានសហពន្ធ័សហជីពសម្លេងយុវជនខ្មែរ និងសហការី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាល និងអប់រំណែនាំបន្ថែម ដល់ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន អំពីការចូលរួមទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងនោះ មានរោងចក្រចំនួន៦ ដែលមេសហជីពរូបនេះ បានចុះទៅរួមមាន៖ ១-រោងចក្រ ខាលីងតុន ២-រោងចក្រ ស្កាយ ណាយ២ ៣-រោងចក្រប្រាយម៍ស៊ូ ៤-រោងចក្រ វ៉ា ឡុង ៥-រោងចក្រ ឡុង ឈឹង និង៦-រោងចក្រ ម៉ាន់ឡុង។
ក្នុងឱកាសនោះ លោក ឡុង សុផាត បានផ្សព្វផ្សាយ ដល់ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន អំពីការរីករាលនៃជំងឺកូវីដ-១៩ ជាពិសេសការរាលដាល នៃវីរុសបំប្លែងថ្មីដែលតា។ ក្នុងនោះដែរ លោកបានផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំសហជីពមូលដ្ឋានទាំងអស់ បន្តជួយផ្សព្វផ្សាយបន្ថែម ឲ្យកាន់តែទូលំទូលាយ ដល់កម្មករ-និយោជិត នៅតាមបណ្តារោងចក្រទាំងអស់ខាងលើ ឲ្យអនុវត្តដាច់ខាតនូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងវិធានការនានា របស់ក្រសួងសុខាភិបាល ធ្វើយ៉ាងណាកុំឲ្យមានការ បន្តឆ្លងរាល ដាលដល់កម្មករ-និយោជិត ព្រមទាំងគ្រួសារ និងរោងចក្រ-សហគ្រាស របស់ពួកគាត់។
នៅក្នុងជំនួប ជាមួយថ្នាក់ដឹកនាំសហជីពមូលដ្ឋាន ទាំង៦រោងចក្រខាងលើនេះ លោក ឡុង សុផាត បានផ្តល់ ដបបាញ់អាល់កុល ក្នុងម្នាក់ៗចំនួន១ សរុបចំនួន២០០នាក់ ស្មើនឹង២០០ដប ដើម្បីពួកគេប្រើប្រាស់ ក្នុងការការពារបន្ថែម ពីការរាលដាលជំងឺកូវីដ-១៩ផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២០ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


