ព័ត៌មានជាតិ
រដ្ឋបាលខេត្តប៉ៃលិន ប្រកាស ទិញផ្លែមៀន ឬតាង៉ែន ពីកសិករទូទាំងខេត្តប៉ៃលិន ក្នុងតម្លៃទីផ្សារសមរម្យ
រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសទិញផ្លែមៀន ឬតាង៉ែន ពីប្រជាកសិករទូទាំងខេត្តប៉ៃលិន ក្នុងតម្លៃទីផ្សារសមរម្យ ចាប់ពីថ្ងៃនេះតទៅ។ នេះបើតាមការប្រកាស របស់លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។
លោកស្រី បាន ស្រីមុំ បានសរសេរនៅលើទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី១៧ ខែសីហាថា អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងការប្រមូលទិញ នូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន, តាង៉ែន នៅតាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈម ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែប្រទេសជិតខាង។


អភិបាលខេត្តប៉ៃលិន បានសរសេរបន្តថា សម្តេចទាំងទ្វេរ តែងតែគិតគូរដល់ជីវភាពរស់នៅ គួបផ្សំនិង វិធានការទប់ស្កាត់ការពារ សុខភាពកូនចៅរបស់សម្តេច ជាង១៦លាននាក់ គិតគ្រប់សព្វបែបយ៉ាងធ្វើម៉េចឲ្យតែកូនចៅ រស់នៅមានសេចក្តីសុខគ្រប់ៗគ្នា។
លោកស្រី បាន ស្រីមុំ បានសរសេរដោយជូនដំណឹងថា «រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដំណឹងដល់ប្រជាកសិករទូទាំងខេត្តប៉ៃលិន(កសិករដាំផ្ទាល់ មិនមែនឈ្មួញកណ្តាល) ឲ្យបានជ្រាបថា រដ្ឋបាលខេត្ត នឹងប្រកាសទិញផ្លែមៀន ឬតាង៉ែន ដោយតម្លៃមួយសមរម្យទីផ្សារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។

ព័ត៌មានលំអិត សូមទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ 097 7821 268 / 097 7333 143
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៧ ខែសីហាម្សិលមិញ បានបញ្ជាឲ្យលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រមូលទិញផ្លែមៀនរបស់កសិករ នៅតាមបណ្ដាខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស។
ប្រជាកសិករដែលមាន ផល្លានុផល ផ្លែមៀន ឬតាង៉ែន សូមទាក់ទងមក ក្រុមការងាររបស់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ចាប់ពីថ្ងៃទី១៨ ខែសីហា។ ទីកន្លែងទទួលទិញ ក្នុងសាលាខេត្តបាត់ដំបង ឬទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ទី១៖ លោក សេង ឌីលីន សមាជិកក្រុមលេខា របស់សម្ដេចតេជោ ហ៊ុន សែន ទូរស័ព្ទលេខ៖ 097 777 3737, ទី២៖ លោក ស៊ុន ម៉េងហៃ ទូរស័ព្ទលេខ៖ 088 903 7777៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


