Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀន៣នាក់ ក្នុងក្រុងបាត់ដំបង​

បានផុស

នៅ

មុខសញ្ញា​ជួញដូរ​ថ្នាំញៀន រួមទាំង​អ្នកទិញ​សរុប​ចំនួន​៣​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការ​ក្រុង​បាត់ដំបង ចូល​ក្រសោប​បាន​ក្នុងពេល​តែមួយ ខណ​:​ពួកគេ​កំពុង​លក់​-​ទិញ ដូច​ទិញ​ត្រី​។​

កិច្ចប្រតិបត្តិការ​ដែល​ដឹកនាំ​ដោយ​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន បាន​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង៥និង២០​នាទីល្ងាច នៅ​ចំណុច​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​លទ្ធផល​នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៣​នាក់ ទី១.​ឈ្មោះ ស៊ឹម ចាន់​ធី ហៅ លី ភេទ​ស្រី អាយុ​៤០​ឆ្នាំ ស្នាក់​នៅក្នុង ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង (​អ្នកលក់​ថ្នាំ​ញៀន​) ។ ២.​ឈ្មោះ ពិន រ័ត្ន​ធានី ហៅ ធំ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង (​អ្នកទិញ​ថ្នាំញៀន​) និង ៣.​ឈ្មោះ ចាន់ សៅ ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ពួក ឃុំ​តា​សាញ ស្រុក​សំឡូត (​អ្នកទិញ​ថ្នាំញៀន​) ។​

សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង រួមមាន គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០៥​កញ្ចប់ ទូរស័ព្ទដៃ​ចំនួន៣ គ្រឿង កូនជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​លក់​ចំនួន​១ ថង់​ប្លា​ស្ទិ​ក​សម្រាប់​រំលែក​ច្រកថ្នាំ​ញៀន​លក់​មួយចំនួន ។​

ជនសង្ស័យខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅតាម​នីតិវិធី ៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម