Connect with us

ព័ត៌មានជាតិ

ដេញ​តាម​រថយន្ត​មួយ​គ្រឿង ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​តាម​​ផ្លូវ​ជាតិ​​លេខ​ ៦ ព្រែកលាប

បានផុស

នៅ

ភ្នំពេញ៖ ​ស្នូរផ្ទុះអាវុធជាច្រើនគ្រាប់​ទាំងកណ្តាលថ្ងៃត្រង់ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង១និង៣០នាទី​ រសៀលថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២១​ ស្ថិតនៅចំណុចស្តុបព្រែកលាប​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦ ភូមិព្រែកលាភ​ សង្កាត់ព្រែកលាភ​ ខណ្ឌជ្រោយចង្វា​​ រាជធានីភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីប្រជាពលរដ្ឋ​ ឃើញមានកម្លាំងសមត្ថកិច្ចឯកសណ្ឋាន​ និងស៊ីវិលជា​ច្រើនប្រដាប់ដោយអាវុធវែងខ្លី​​ បានដេញតាមរថយន្តមួយគ្រឿងដោយមិនស្គាល់ម៉ាក​ និងឃាត់រថយន្តមួយគ្រឿង​ តែរថយន្តមិនឈប់ទើបសមត្ថកិច្ចបាញ់ច្រើនគ្រាប់ទៅលើរថយន្តនោះ​ រួចបាននាំរថយន្ត​ និងមនុស្សយកទៅបាត់​។

បើតាមប្រភពព័ត៌មានពី​កន្លែងកើតហេតុ ការ​​ផ្ទុះអាវុធ​ទាំងថ្ងៃ​នេះជាករណី​សមត្ថកិច្ច​ចុះ​បង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀន​៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម