Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅក្រុងតាខ្មៅ អាចធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ក្នុងរយៈពេលខ្លី ហើយគ្មានការយក​ប្រាក់​ឡើយ

បានផុស

នៅ

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក​ និង​តេ​ឡេ​ក្រាមជាដើម មានការចាប់អារម្មណ៍ជា​ខ្លាំង ចំពោះការជូនដំណឹងរបស់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ដែលបានបញ្ជាក់ថា ការធ្វើសៀវភៅគ្រួសារ (ក​៤) រយៈពេលយ៉ាងយូរ៤ថ្ងៃ និងសៀវភៅ​ស្នាក់​នៅ (ក២) រយៈពេលយ៉ាងយូរ ២ថ្ងៃ ដោយពុំមានការគិតថ្លៃឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹង របស់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ចំណុះឲ្យស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល ដែល​មានលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ជាស្នងការ បានឲ្យដឹងថា «ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ពុក​ម៉ែ ដែល​មិ​នទាន់មានសៀវភៅគ្រួសារ (ក៤) និងសៀវភៅស្នាក់នៅ (ក២) ឬមានបំណងចង់ធ្វើសៀវភៅថ្មី និង​បន្ថែ​ម​ស​មា​ជិកក្នុងគ្រួសារ សូមអញ្ជើញទៅប៉ុស្ដិ៍នគរបាល រដ្ឋបាលក្នុងមូលដ្ឋានរបស់ ពុក ម៉ែ បងប្អូន»។ ​សេចក្ដីជូន​ដំណឹ​ង បាន​បញ្ជាក់បន្ថែមថា «ចំពោះការធ្វើសៀវភៅគ្រួសារ (ក៤) យ៉ាងយូរបំផុត ៤ថ្ងៃ និងសៀវភៅស្នាក់នៅ (ក២) យ៉ាងយូរបំផុត ២ថ្ងៃ ដោយពុំគិតថ្លៃ»។  

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល

លោកវរសេនីយ៍ឯក យី វ៉ាន់ដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹក​ថ្ងៃ​ទី២០ ខែសីហានេះថា បន្ទាប់ពីមានការជូនដំណឹងខាងលើនេះ គឺមានប្រជាពលរដ្ឋជាច្រើន នៅក្រុងតាខ្មៅ បាន​នាំគ្នា ទៅទទួលការបម្រើសេវាសាធារណៈពីសមត្ថកិច្ច ហើយពួកគាត់មានការសប្បាយចិត្តជាខ្លាំង។

លោកវរសេនីយ៍ឯក យី វ៉ាន់ដា បានបញ្ជាក់បន្ថែមថា ការជូនដំណឹងយ៉ាងដូច្នេះ គឺដើម្បីឲ្យមន្ត្រីនគរបាលរបស់​យើង ខិត​ខំបន្ថែមទៀត នៅក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ ក្រៅពីសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ក​ម្លាំងសមត្ថកិច្ច នៃអធិការដ្ឋានក្រុងតាខ្មៅ ក៏នឹងធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដែលមានទីលំនៅ​ក្រុង​តា​ខ្មៅ​ផងដែរ នៅពេលពួកគាត់ដល់អាយុត្រូវធ្វើ។ ចំពោះការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ គឺមិនមានតម្រូវ​ឲ្យប្រជាពលរដ្ឋ បង់ថវិកាឡើយ។ លោកអធិការ​ក្រុងតាខ្មៅ បានថ្លែងយ៉ាងដូច្នេះថា «អត់មានតម្រូវ ឲ្យប្រជាពល​រដ្ឋ​បង់ទេ ដាច់ខាត»។

លោកវរសេនីយ៍ឯក យី វ៉ាន់ដា អធិការនគរបាលក្រុងតាខ្មៅ

សេចក្ដីជូនដំណឹង របស់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ បានគូសបញ្ជាក់ថា «ក្នុងករណីប្រសិនបើ មានការ​យឺត​យ៉ាវ ក្នុងការផ្ដល់សេវា ឬយកលុយ សូមទំនាក់ទំនង មកលេខ ០៩៧​ ៧៧​៨ ០០៥១ / ០១២​ ៧៦៣ ៩៦៣ / ០១៦ ៦០៧ ៨៨៨»។

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល បានថ្លែងប្រាប់អ្នក​សារព័ត៌​មានកម្ពុជាថ្មី ដែលបានសួរថា តើលោកតែងតែណែនាំ បែបណាដែរ ដល់មន្ត្រីនគរបាលក្រោមឱវាទ ចំពោះការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនោះ​? លោកបញ្ជាក់ថា «អនុវត្តតាមស្មារតី ប្រកាសក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានគតិយុត្តិ»។

ក្នុងនោះដែរលោកវរសេនីយ៍ឯក យ៉ង សុខេម នាយការិយាល័យអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរ​បាល​ខេ​ត្ត​ក​ណ្ដាល បានប្រាប់ឲ្យដឹងថា កន្លងមកសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ត្រូវចុះហត្ថលេខានៅអធិ​ការដ្ឋាន នគរ​បា​លស្រុក-ក្រុង។ ក្រោយមកយោងតាម ប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពី ការផ្ទេរសិទ្ធិចុះហត្ថ​លេខាលើ​សៀវ​ភៅ​ស្នាក់នៅ និងសៀវភៅគ្រួសារ មកត្រឹមមេប៉ុស្ដិ៍រដ្ឋបាល ដើម្បីចុះហត្ថលេខាបម្រើសេវា ជូនប្រជាពលរដ្ឋវិញ។ លោក​បញ្ជាក់បន្ថែមថា សៀវភៅគ្រួសារពីមុន ត្រូវចុះហត្ថលេខា ដោយលោកស្នងការរាជធានី-ខេត្ត តែបន្ទាប់ពីមាន​ប្រកា​ស របស់ក្រសួងមហាផ្ទៃមក បានផ្ទេរសិទ្ធិឲ្យលោកអធិការស្រុក-ក្រុង ជាអ្នកចុះហត្ថលេខាវិញ។

លោកវរសេនីយ៍ឯក យ៉ង សុខេម បានគូសបញ្ជាក់បន្ថែមថា តាមគោលការណ៍ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណក​ម្ម បានប្រកាសថា ការធ្វើសៀវភៅស្នាក់នៅ (ក២) រយៈពេល១០ថ្ងៃយ៉ាងយូរ និងការធ្វើសៀវភៅគ្រួសារ (ក៤) យ៉ាងយូររយៈពេល១៥ថ្ងៃ។ លោកនាយការិយាល័យ បានបញ្ជាក់ទៀតថា កម្លាំងនគរបាលខេត្តកណ្ដាល ខិតខំ​បម្រើ​សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានលឿន ដោយមិនឲ្យពិបាកវែងឆ្ងាយ ដូចមុនទៀតឡើយ។

គួរកត់សម្គាល់ថា ចាប់តាំងពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត បានឡើងកាន់តំណែង​ ជាស្នងការខេត្ត​កណ្ដា​ល​មក គេសង្កេត​ឃើញថា បទល្មើសនានានៅទូទាំងខេត្ត ត្រូវបានសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់ ហើយ​​ការបម្រើ​សេវាសាធា​រណៈ ​ជូនប្រជាពលរដ្ឋទៀតសោត ក៏បានលឿនផងដែរ ដោយទទួលការសាទរជាខ្លាំង ពីគ្រប់មជ្ឈដ្ឋាន៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម