ព័ត៌មានជាតិ
នៅខេត្តបាត់ដំបង មានសត្វគោ ជាង៣ពាន់ក្បាល បានកើតជំងឺ ដុំពកស្បែក ហើយ១៩ក្បាលបានងាប់
(បាត់ដំបង)៖ ជំងឺចម្លែក ដែលបានកើតឡើងលើសត្វគោ បណ្តាលឲ្យមានឡើងដុំពកលើស្បែក រហូតដល់ពេលនេះ មន្ត្រីជំនាញ បានអះអាងថា បានកើតលើសត្វគោជាង៣០០០ក្បាល និងបណ្តាលឲ្យងាប់មួយចំនួនទៀត នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
មន្ត្រីមន្ទីរកសិកម្មខេត្តបាត់ដំបង បានប្រាប់ឲ្យដឹង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ថា ជំងឺប្រភេទថ្មីបង្កជា ដុំពកលើខ្លួនសត្វគោខាងលើ បានកើតឡើងស្ទើរទូទាំងខេត្តបាត់ដំបង។ ក្នុងនោះ បានកើតមាន នៅក្នុងក្រុងបាត់ដំបង,ស្រុកថ្មគោល, ឯកភ្នំ, បាណន់, ស្រុកសង្កែ, ស្រុករុក្ខគីរី, ស្រុកមោងឬស្សី, ស្រុកបវេល, ស្រុកសំពៅលូន, ស្រុកកំរៀង, និងស្រុកភ្នំព្រឹក។
លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានបញ្ជាក់ថា ជំងឺប្រភេទថ្មីនេះ គេហៅថា ជំងឺដុំពកស្បែក (LSD) វាមានរោគសញ្ញា លើស្បែក ដងខ្លួន កញ្ចឹងក ច្រមុះ ប្រដាប់ភេទ ឬ កន្សោមដោះ ជាដើម ហើយដំណាក់កាលចុងក្រោយ វាក្លាយជាដំបៅមានក្រម៉រ។
ជំងឺដុំពកស្បែក(LSD)នៅអំឡុងខែឧសភា និងមិថុនា បានផ្ទុះឡើងដំបូង នៅតំបន់ព្រំដែនស្រុកភ្នំព្រឹក ហើយមន្ត្រីជំនាញ បានចុះទៅព្យាបាល បានទាន់ពេលវេលា។ ក្រោយមកទៀត ជំងឺដដែលនេះ បានរាលដាលដល់ស្រុករតន:មណ្ឌល, ស្រុកសង្កែ, ស្រុករុក្ខគីរី, មោងឬស្សី, និងស្រុកគាស់ក្រឡ។
មន្ត្រីដដែល បានឲ្យដឹងបន្តថា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងទាំងមូល មានប្រជាកសិករ ចិញ្ចឹមសត្វគោសរុបចំនួន ១៥៤.៤៥៧ ក្បាល។ គិតត្រឹមថ្ងៃទី១៩ ខែសីហាម្សិលមិញនេះ សត្វគោទាំងធំ ទាំងតូច បានកើតជំងឺ ដុំពកលើខ្លួន មានចំនួន ៣៧០៥ក្បាល។ បច្ចុប្បន្នមន្ត្រីជំនាញ កំពុងពន្លឿនលើការ ចុះព្យាបាលបានចំនួន ១.០៣៩ក្បាល។ ក្នុងនោះ បានព្យាបាលជាសះស្បើយ ចំនួន២.៦៤៧ក្បាល និងសត្វគោ ដែលមានជំងឺក្នុងសភាពធ្ងន់ធ្ងរ មិនអាចព្យាបាលទាន់ ហើយបានងាប់មានចំនួន ១៩ក្បាលផងដែរ៕ (ដោយ)៖ សៅ សារិទ្ធ





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ