ព័ត៌មានជាតិ
ស្រូវវស្សាជាច្រើនហិកតានៅស្រុកក្រឡាញ់ បានក្រៀមស្វិត និងប្រឈមងាប់ដោយសារអត់ទឹក
ស្រូវវស្សាជាច្រើនហិកតា នៅក្នុងស្រុកក្រឡាញ់ ខេត្ដសៀមរាប បានក្រៀមស្វិត និងប្រឈមងាប់ ខណៈដែលស្រូវនោះ ខ្វះទឹកភ្លៀងស្រោចស្រប់ និងមិនមានប្រភពទឹកបញ្ចូលស្រែ។
កសិករមួយរូបនៅភូមិគោកល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់ លោក រា រិ បានអោយដឹងនៅថ្ងៃទី១៩ ខែសីហានេះថា ស្រូវវស្សារបស់លោកមានជាង២ហិកតា ហើយបានក្រៀមស្វិតរយៈពេលជាច្រើនថ្ងៃមកហើយ ដោយសារអត់ទឹកភ្លៀង ខណៈដែលនៅតំបន់នោះក៏គ្មានប្រភពទឹកប្រឡាយបញ្ចូលស្រែដើម្បីសង្គ្រោះជីវិតស្រូវនោះដែរ។

លោកបានបន្ដថា ស្រូវដែលក្រៀមស្វិតនេះ អាចនឹងងាប់ក្នុងរយៈពេលខ្លីខាងមុខ បើសិនគ្មានភ្លៀងធ្លាក់ទេនោះ។ ការបាត់បង់ស្រូវស្រែនេះ នឹងធ្វើអោយប្រជាកសិករជួបការលំបាក ខណៈដែលជំងឺកូវីដ១៩កំពុងយាយីសុខភាពប្រជាពលរដ្ឋផងដែរ ហើយកាន់តែធ្វើអោយប្រជាពលរដ្ឋនៅតំបន់នោះធ្វើចំណាកស្រុកបន្ថែមទៀត។
លោកថា ស្រូវវស្សាប្រជាកសិករ កាលពីឆ្នាំមុនមិនមានក្រៀមស្វិតដូចឆ្នាំនេះនោះទេ ដោយគ្រាន់តែរាំងស្ងួតរយៈពេលខ្លីប៉ុណ្ណោះ ដែលផ្ទុយពីឆ្នាំ២០២១នេះ មានគ្រោះរាំងស្ងួតរយៈពេល២ខែមកហើយ។
លោក ឡុក វួន មេឃុំស្រណាល ស្រុកក្រឡាញ់ លោកមានប្រសាសន៍ថា ស្រូវវស្សាដែលកំពុងក្រៀមស្វិតនៅឃុំរបស់លោកមានប្រមាណពី១៥០០ហិកតា ទៅ២ពាន់ហិកតា ។ លោកថា គ្រោះរាំងស្ងួតខ្លាំងដែលធ្វើអោយស្រូវស្វិតស្រពោននោះ ចាប់ពីចុងខែកក្កដាកន្លងមកនេះ ។

លោកបន្ថែមថា នៅតំបន់នោះប្រជាកសិករធ្វើស្រែរំពឹងលើទឹកភ្លៀង ហើយបើគ្មានភ្លៀងធ្លាក់ទេគឺស្រូវនោះ មានតែងាប់ប៉ុណ្ណោះ ព្រោះគ្មានប្រភពទឹកដែលអាចនាំបញ្ចូលស្រែកសិករបានឡើយ។
លោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ មានប្រសាសន៍ថា ផល់ប៉ះពាល់ស្រូវដែលជួបគ្រោះរាំងស្ងួតនោះ មានចំនួន៣ឃុំ ស្មើនឹង១៤ភូមិ ប៉ុន្ដែនៅ ស្រូវនោះមិនខូចធ្ងន់ធ្ងរនោះទេ ដោយបណ្ដូលកណ្ដាលរបស់វានៅពណ៌ខៀវនៅឡើយទេ ជារួមស្រូវនេះវាកំពុងលូតលាស់។
លោកស្រីថា ស្រូវស្រពោននេះ បើក្នុងរយៈពេល១៥ថ្ងៃមិនមានភ្លៀងធ្លាក់ទេ វាអាចខូចខាតទាំងស្រុង ប៉ុន្ដែលោកស្រីថាមានតែជិត១ពាន់ហិកតាប៉ុណ្ណោះ៕
អត្ថបទ ៖ គឿនវេត


-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


