Connect with us

ព័ត៌មានជាតិ

ចុះយកសំណាកអាជីវកផ្សារចាស់២៤នាក់ ក្រោយមានអ្នកជំងឺកូវីដ ដែលតា ទៅទីនោះ

បានផុស

នៅ

អាជ្ញាធរមូលដ្ឋានបានសហកាជាមួយកម្លាំងគណៈកម្មការផ្សារចាស់ ដើម្បីជួយសម្រួលដល់ក្រុមគ្រូពេទ្យដើម្បីចុះយកសំណាកលើអាជីវករលក់ដូរនៅផ្លូវ១៥កែង១០៨ជ្រុងខាងលិចផ្សារចាស់ ក្រោយមានអ្នកវិជ្ជ​មានកូវីដ១៩បំប្លែងថ្មីDelta បានចេញចូលនៅតំបន់នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះដែរខាងអនុណៈកម្មការស្រាវជ្រាវកូវីដ១៩កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះបានប្រកាសថា អ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta បានទៅផ្សារចាស់ប៉ះពាល់ផ្នែកខាងលិចផ្សារ និងបានទៅពិសារ​នំបញ្ចុកស្រុះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤:០០ល្ងាច។

ក្រុមគ្រូពេទ្យបានចុះទៅយកសំណាក អាជីវករចំនួន២៤នាក់ លទ្ធផលអវិជ្ជមានទាំងអស់។ដូច្នេះសូមប្រជាពលរដ្ឋដែលបានទៅទីតាំងខាងលើ បន្តតាមដានសុខភាពរយៈពេល ២១ថ្ងៃ ដើម្បីសុវត្ថិភាពនិងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម