ព័ត៌មានជាតិ
ពលករចំនួន៧នាក់ រួមនឹងមេខ្យល់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ជាប់នៅក្បែរអូរព្រំដែន
បាត់ដំបង ៖ មេខ្យល់ម្នាក់ត្រូវបានកម្លាំងវរការពារព្រំដែនឃាត់ខ្លួន ខណៈមេខ្យល់រូបនេះកំពុងនាំពលករខ្មែរបម្រុងឆ្លងដែនចូលទៅក្នុងទឹកដីថៃ។

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១ និង ៣០ នាទីថ្ងៃត្រង់ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក៨១៧ប្រចាំប៉ុស្តិ៍ព្រំដែនគីឡូ១៣ បានសហការទប់ស្កាត់ពលករខ្មែរបំរុងឆ្លងដែនចូលទឹកដីថៃ តាមបន្ទាត់ព្រំដែន ក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៨១៧បានដាក់បទបញ្ជាដល់កម្លាំងសហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន និង កម្លាំងយោធាវរសេនាតូច៥៣៣ បានធ្វើសកម្មភាពទប់ស្កាត់ពលករខ្មែរបំរុងលួចឆ្លងដែនចូលទឹកដីថៃ។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះគឺមានពលករខ្មែរចំនួន០៧នាក់ ក្នុងនោះស្រី០៤នាក់ និងឃាត់មុខសញ្ញានាំមនុស្សឆ្លងដែនដែន(មេខ្យល់)ចំនួន០១នាក់ ឈ្មោះ យឹម-ជឿន ភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅ ក្រុមទី០១ភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា បន្ទាប់ពីកម្លាំងបានសាកសួរ និងធ្វើការអប់រំណែនាំរួច កម្លាំងបានប្រគល់ពលករខ្មែរទាំងអស់រួមទាំងមេខ្យល់ឲ្យទៅកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីចាត់ការតាមនីតិវិធីបន្ត ដើម្បីបញ្ជូនខ្លួនមេខ្យល់ទៅកាន់តុលាការ៕
អត្ថបទ ៖ សោ និយមរ័ត្ន






-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


