Connect with us

ព័ត៌មានជាតិ

តេស្ដសំណាក រកមេរោគបំប្លែងថ្មី លើមន្ត្រីសាលាខណ្ឌមានជ័យ ចំនួន៥១នាក់ លទ្ធផលអវិជ្ជមានទាំងអស់

បានផុស

នៅ

ក្រុមមន្ត្រីសាលាខណ្ឌមានជ័យ ចំនួន៥១នាក់ ដែលបានឆ្លងកាត់ការធ្វើតេស្តសំណាក ពិនិត្យរកមេរោគបំប្លែងថ្មីដែលតា កាលពីល្ងាចថ្ងៃទី២៤ ខែសីហាឆ្នាំ២០២១ម្សិលមិញនោះ គឺលទ្ធផលបញ្ជាក់ថា អវិជ្ជមានទាំងអស់គ្នា។

គួររំលឹកថា នៅវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានចុះមកយកសំណាក លើក្រុមមន្ត្រីសាលាខណ្ឌមានជ័យ៥១នាក់ ដែលមានការសង្ស័យពាក់ព័ន្ធ ក្រោយរកឃើញ មានមន្ត្រីសាលាខណ្ឌមានជ័យម្នាក់ ដែលជាជំនួយការ នាយករដ្ឋបាលសាលាខណ្ឌ មានវិជ្ជមានវីរុសបំប្លែងថ្មី ដែលតា កាលពីពេលថ្មីៗនេះ។

ប្រភពព័ត៌មាន ពីក្រុមមន្ត្រីសាលាខណ្ឌ បានដឹងថា មន្ត្រីដែលវិជ្ជមានវីរុសបំប្លែងថ្មីមុនគេនោះ គាត់មិនបាន មកបម្រើការងារ ប្រមាណ២សប្តាហ៍កន្លងទៅហើយ ព្រោះជាប់ចត្តាឡីស័ក ដោយដំបូងឡើយ គាត់មានការប៉ះពាល់ជាមួយអ្នកវិជ្ជមាន វីរុសបំប្លែងថ្មីដែលតា ហើយគាត់ក៏បានទៅធ្វើសំណាកលើកទី១ លទ្ធផលបញ្ជាក់ថា អវិជ្ជមាន។  

លុះដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ឆ្នាំ មន្ត្រីរូបនោះ ក៏បានទៅតេស្តលើកទី២ ក៏ចេញលទ្ធផលវិជ្ជមាន មេរោគបំប្លែងថ្មី ដែលតា តែម្តងទៅ។ ក្រោយការរកឃើញហើយនោះ ទើបក្រុមគ្រូពេទ្យ បានចុះធ្វើសំណាកលើកទី១ លើក្រុមមន្ត្រីអាជ្ញាធរពាក់ព័ន្ធ តែម្តងទៅ៕ (ដោយ)៖ លីហេង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម