ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំលើកទី៥ របស់គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ត គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥តាមប្រព័ន្ធវីដេអូ (Zoom) នាព្រឹកថ្ងៃទី២៦ សីហានេះ លោកបណ្ឌិត អ៊ិត សំហេង បានស្នើសុំថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត វិស័យឯកជនបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចូលរួមអនុវត្តគោលនយោបាយនេះដើម្បីធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាពសំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥។
លោកបណ្ឌិត អ៊ិត សំហេង ដែលជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំត្រួតពិនិត្យនិងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥បានបន្តថា ការចូលរួមពីភាគីពាក់ព័ន្ធនឹងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ភាពសុខដុមក្នុងសង្គមដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នៅក្នុងការអនុវត្តគោលនយោបាយជាតិនេះ ក្រសួងស្ថាប័នជាច្រើន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវចូលរួមអនុវត្ត ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រាន់តែមានតួនាទីជាលេខាធិការដ្ឋានសម្រាប់សម្របសម្រួលការអនុវត្តនេះតែប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា« នេះមានន័យថា ការចូលរួមយ៉ាងសកម្មពីសំណាក់ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីជំរុញឲ្យការអនុវត្តគោលនយោបាយនេះកាន់តែមានប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរ។ ហើយការចូលរួមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី នាថ្ងៃនេះ គឺជាការសរបញ្ជាក់ពីការយកចិត្ត ទុកដាក់ និងការចូលរួមយ៉ាងសកម្មនេះ។ ជាពិសេស របាយការណ៍ឆ្នាំ២០១៩ និងផែនការសកម្មភាពឆ្នាំ២០២០-២០២១សម្រាប់ការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ដែលយើងទើបសម្រេចបាននេះគឺជាសមិទ្ធផលដ៏មានសារ:សំខាន់មួយទៀតពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយនេះ»។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះអង្គការអន្តរជាតិខាងការងារ(ILO) ដែលតែងតែបានផ្តល់កិច្ចសហការយ៉ាងជិតស្និត ក្នុងការផ្តល់ជំនួយថវិកា ព្រមទាំងបច្ចេកទេសមកលេខាធិការដ្ឋាន គ.អ.ម.ក នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការសម្របសម្រួលការអនុវត្តគោលនយោបាយនេះ។
លោករដ្ឋមន្ត្រីចាត់ទុកអង្គការអន្តរជាតិខាងការងារ (ILO) គឺជាដៃគូរយ៉ាងសំខាន់ដែលមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍន៍វិស័យការងារនៅកម្ពុជា៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


