Connect with us

ព័ត៌មានជាតិ

មន្ត្រី ៖ ជំនន់ទឹកភ្លៀងឆ្នាំនេះ អាចជួបបញ្ហាប្រឈមនៅតំបន់ខ្លះ រីឯជំនន់ទន្លេមេគង្គ ស្ថិតនៅកម្រិតមធ្យមប៉ុណ្ណោះ

បានផុស

នៅ

មន្ត្រីនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនៅក្នុងឆ្នាំនេះ អាចជួបបញ្ហាប្រឈម នៅ​​តាមបណ្ដាតំបន់មួយចំនួន រីឯទឹកជំនន់ទន្លេមេគង្គ ស្ថិតនៅក្នុងកម្រិតមធ្យមតែប៉ុណ្ណោះ។ ក្នុងនោះដែរ មន្ត្រី​ដដែ​ល បានឲ្យដឹងដែរថា នៅក្នុងអំឡុងខែកញ្ញា និងខែតុលាខាងមុខនេះ ប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ច្រើន។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់​អ្នកសារ​ព័ត៌​មានកម្ពុជាថ្មី កាលពីថ្ងៃទី២៦ ខែសីហាថា ទឹកជំនន់ ត្រូវបានគេចែកចេញជា៣ រួមមាន៖ ទឹកជំននរបបទន្លេមេគង្គ ដោយក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍កាលពីដើមថា នៅស្ថានីយ៍បាសាក់ចតុមុខ នៅរាជ​ធានី​ភ្នំ​​ពេ​ញ អាចមានកម្ពស់ក្នុងរង្វង់៩.៣០ម៉ែត្រ ដែលចាត់ទុកជាជំនន់មធ្យម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី២. ទឹកជំនន់ ដែលកើតឡើង​ដោយ​ភ្លៀង​ធ្លាក់នៅក្នុងស្រុក ឬហៅថា ជំនន់ទឹកភ្លៀង ដែលអំឡុងពេលនេះ កំពុង​ស្ថិតនៅក្នុងរដូវវស្សា ហើយខែកញ្ញា និង​តុលា​ខាងមុខនេះ ជាទូទៅគឺនឹងមានភ្លៀងធ្លាក់ច្រើន។ ទី៣. ទឹកជំនន់ ដែ​ល​ហូរមកពីប្រទេសថៃ ដែលប្រទេស​កម្ពុជា ធ្លាប់ជួបជាញឹកញាប់ដែរ ជាពិសេសនៅខេត្តបន្ទាយមានជ័យ ដោយ​កាលពីឆ្នាំទៅក៏មានការជន់លិចដែរ ហើយទោះបីជាប្រទេសយើង មិនមានភ្លៀងក៏ដោយ តែបើបណ្ដាខេត្តនៅ​ប្រទេ​ស​​ថៃ ដែលនៅជាប់ព្រំដែនប្រទេសកម្ពុជា កាលណាមានភ្លៀងធ្លាក់ខ្លាំង ហើយស្ថានភាពផ្ទៃដីរបស់គេខ្ពស់ជាង​យើង ក៏អាចហូរចូលប្រទេសយើងបានដែរ។

លោក ចាន់ យុត្ថា បានថ្លែងបញ្ជាក់ថា «ដូចខ្ញុំបញ្ជាក់ជូនថា សម្រាប់ស្ថានភាពទន្លេមេគង្គ យើងគិតថា ជាជំនន់មធ្យ​ម ប៉ុន្តែជំនន់ទឹកភ្លៀង អាចមានបញ្ហាប្រឈមនៅតំបន់មួយចំនួនដែរ ឥឡូវនេះយើងឃើញប្រឈមរួចហើយដែរ ដូច​ជា​នៅកោះកុង ខេត្តព្រះសីហនុអីជាដើម ប៉ុន្តែវាអាចកើតមាននៅតំបន់ផ្សេងៗទៀត ដូចជាតំបន់ទំនាបកណ្ដាល​ភាគពាយព្យអីជាដើមក៏វាអាច ប៉ុន្តែជំនន់ទឹកភ្លៀង វាមិនប៉ះពាល់ធ្ងន់ធ្ងរទេ ធម្មតាតែមានជំនន់ មានការប៉ះពាល់​ហើយ ប៉ុន្តែវាមិនធ្ងន់ធ្ងរខ្លាំង ដូចជំនន់ទន្លេមេគង្គទេ ជំនន់ទន្លេមេគង់ បើវាធំខ្លាំង គឺវាប៉ះពាល់វិសាលភាព របស់វាធំ ឯជំនន់ទឹកភ្លៀង កាលណាវាកើតនៅតំបន់ណាមួយ ភ្លៀងគំហុកនៅកន្លែងណាមួយ វាច្រើនតែប៉ះពាល់នៅ​តំបន់​ហ្នឹ​ង ហើយក្នុងរយៈពេលមួយខ្លី បន្ទាប់មកទឹកក៏វាស្រកអស់ទៅ»។

អ្នកនាំពាក្យ ក្រសួងធនធានទឹក បានឲ្យដឹងបន្តទៀតថា នៅក្នុងរដូវវស្សានៅក្នុងឆ្នាំនេះ អាចនឹងមានភ្លៀង​ធ្លាក់​ច្រើនថែមទៀត ជាពិសេសនៅក្នុងខែកញ្ញា និងខែតុលាខាងមុខ។ ក្រសួងធនធានទឹក និងឧតុនិយម បាននឹង​កំពុងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពអាកាសធាតុ ជាពិសេសបញ្ហាភ្លៀងធ្លាក់នេះ ហើយ​ប្រសិនបើមានអ្វីវិវត្តថ្មី ក្រសួងនឹងចេញសេចក្ដីជូនដំណឹង ជូនប្រជាពលរដ្ឋ និងសាធារណជនឲ្យបានដឹង។

ជាមួយគ្នានេះ មន្ត្រីជាន់ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ទំនាប ឬនៅតំបន់ក្បែរផ្លូវទឹកនានា សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ អំពីបញ្ហាគ្រោះទឹកជំនន់នេះ ជាពិសេសជំនន់​ទឹកភ្លៀង ខណៈបច្ចុប្បន្ន​យើង​​កំពុងស្ថិតនៅរដូវវស្សា ហើ​យអាច​មាន​ភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀត៕

(ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម