ព័ត៌មានជាតិ
ពលរដ្ឋ ៩០គ្រួសារ មកពីស្រុកជីក្រែងនិងសូទ្រនិគម ទទួលពូជមាន់ ពីអង្គការGIZ
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានគម្រោងធានាជីវភាពរស់នៅរបស់ប្រជាពលករមាតុភូមិនិវត្តដែលគ្មានការងារធ្វើ និងគ្រួសារងាយរងគ្រោះដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ នៅក្នុងខេត្តសៀមរាប តំណាង លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានប្រគល់ពូជមាន់ ដល់ប្រជាពលរដ្ឋដែលជួបការលំបាក រងផលប៉ះពាល់ដោយវិបត្តិកូវីដ ៩០គ្រួសារ នៅស្រុកជីក្រែង និងស្រុកសូទ្រនិគម កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
លោកអភិបាលរងខេត្តបានបញ្ជាក់ដែរថា សម្រាប់គម្រោងនេះ ត្រូវអនុវត្តនៅស្រុកគោលដៅចំនួន ៣ គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ លើការផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋចំនួន ៦០០ គ្រួសារ ដែរជួបការលំបាក និងរងផលប៉ះពាល់ដូចជាការចិញ្ចឹមត្រី ចិញ្ចឹមមាន់ កង្កែប និងដាំបន្លែ។


លោកបានបន្តទៀតថា គម្រោងនេះមានរយៈពេលអនុវត្តត្រឹមតែរយៈពេល៤ខែ ចាប់ពីខែសីហា ដល់ខែវិច្ចិកា ឆ្នាំ២០២១ ក្រោមជំនួយរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈអង្គការGIZ ៕


អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi



