Connect with us

ព័ត៌មានជាតិ

គម្រោងកែច្នៃផ្លែមៀន​ទៅជាដំ​ណាប់ និងភេសជ្ជៈ ​របស់ស្ថាប​និក​មីល្ពៅ​ ​ត្រូវការទុន​​ចន្លោះពី​​ ៣​ម៉ឺ​ន​ដុល្លារទៅ ៥០​ម៉ឺន​ដុល្លារ

បានផុស

នៅ

ស្ថាបនិកសិប្បកម្មផលិតមីល្ពៅខ្មែរបាត់ដំបង កាលពីពេលថ្មីៗ នេះ បានប្រកាសស្វែងរកអ្នកបណ្ដាក់ទុន ដើម្បីកែច្នៃផ្លែមៀនទៅជាដំណាប់ និងភេសជ្ជៈសម្រាប់លក់ចេញនៅលើទីផ្សារ ខណៈ​​គម្រោង​គឺត្រូវការដើមទុនប្រមាណ ៣ ម៉ឺនដុល្លារ ប៉ុន្តែបើទៅជារោងចក្រធំប្រមាណ ៥០ ម៉ឺនដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាន់ គិមវ៉ាង អាយុ ២៦ ឆ្នាំ ជាម្ចាស់សិប្បកម្មមីល្ពៅខ្មែរបាត់ដំបង បានប្រាប់កម្ពុជាថ្មី​ នៅថ្ងៃទី ២៧ ខែសីហានេះថា ក្រោយពីការបង្ហើបពីគម្រោងច្នៃផ្លែមៀន ក្នុងពេលដែលផ្លែមៀនកំពុងកកស្ទះ មានការគាំទ្រ ពីប្រជាពលរដ្ឋភាគច្រើន ជំរុញឱ្យរូបលោក បង្កើតចេញជារូបរាង ដោយពួកគាត់ព្យាយាមជំរុញការចែករំលែក (Share) ឱ្យបានច្រើន ដើម្បីគេបានឃើញ ដើម្បីឱ្យមានការចាប់អារម្មណ៍ច្រើន ហើយបើវាផុសផុលច្រើន​គេចាប់ផ្ដើមគិតឡើងវិញដើម្បីពិចារណាក្នុងការដាក់ទុន។

លោក វ៉ាន់ គិមវ៉ាង បញ្ជាក់ថា លោកក៏មិនជំរុញឱ្យអ្នកដាក់ទុនដាក់មកតែជាមួយរូបលោកដែរ សំខាន់ឱ្យតែបានជួយដោះសម្រាយបញ្ហាកកស្ទះមៀនរបស់កសិករ។ ហើយថា ប្រសិនបើមានការគាំទ្រផុសផុល នឹងឭដល់អ្នកដែលមានទុន នឹងតាមស្វែងរកលោកធ្វើគម្រោងនេះឱ្យដើរទៅមុខ។

លោកបង្ហើបប្រាប់ថា បច្ចុប្បមានអ្នកចង់ចូលដាក់ទុនខ្លះៗ ហើយ ប៉ុន្តែអ្នកចូលទាំងនោះ មិនទាន់ពិតប្រាដកជាមួយលោកទេ​។

បើតាមយុវជនរូបនេះ ដើម្បីអាចសម្រេចគម្រោងកែច្នៃផ្លែមៀនបានទៅជាសហគ្រាសធុនតូច គឺត្រូវការដើមទុនប្រមាណ ៣ ម៉ឺនដុល្លារ ប៉ុន្តែបើទៅជារោងចក្រធំប្រមាណ ៥០ ម៉ឺនដុល្លារ ខណៈដែលោកបានចេះ ដឹង នឹងអាចកែច្នៃបានទៅជាផលិតផល ៤ ប្រភេទចេញពីមៀន ដូចជាទាក់ទង នឹងមៀនសម្ងួត ដែលគ្មានសំបក ទីពីរ មៀនសម្ងួតមានសំបកផង មានគ្រាប់ផង ទី៣ បែបជាភេសជ្ជៈ ដោយយកផ្លែទៅកិនឱ្យម៉ដ្ឋ ហើយប្រភេទមួយទៀត គឺមៀនដែលមានសាច់ យើងទទួលទានខាងក្រៅ។

លោកថា គម្រោង​ផលិត​នេះ មិនទាន់ឈានដល់ដំណាក់កាលរក្សាទុកឱ្យបានយូរទេ គឺធ្វើបែបលក្ខណៈធម្មជាតិសិន ដើម្បីចេញជារូបរាងឱ្យគេមើលសិន នៅពេលដែលមានគេចាប់អារម្មណ៍ បង្កើតចេញជារោងចក្រខ្នាតតូចមួយហើយនោះយើងចាប់ផ្ដើម​ដំណើរការទើបធ្វើសម្រេចជាក់ស្ដែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម