ព័ត៌មានជាតិ
ពលរដ្ឋនៅឃុំអណ្តូងទឹកជាច្រើនគ្រួសារ បន្តចិញ្ចឹមត្រីឆ្ពង់សមុទ្រដោយសារតែជាមុខរបរបន្សល់ទុកពីដូនតា
ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅឃុំអណ្តូងទឹក ស្រុកបូទូមសាគរ ខេត្តកោះកុង បានបន្តនាំគ្នាចិញ្ចឹមឆ្ពង់សមុទ្រ ដោយ សារតែជាមុខរបរបន្សល់ទុកពីដូនតា ហើយបានផ្ដល់ប្រាក់ចំណូលច្រើនគួរសមដល់ពួកគាត់។

កសិករជាអ្នកចិញ្ចឹមត្រីឆ្ពង់ នៅក្នុងភូមិអណ្តូងទឹក ២រូប គឺលោក សាត សាខន និងលោក ហៃ លឹមហុង បានឲ្យដឹងថា ពួកគាត់បានចាប់ត្រីឆ្ពង់លក់ទៅឲ្យឈ្នួញជាបន្តបន្ទាប់ ក្រោយពីចិញ្ចឹមរយៈពេលជិត ១ឆ្នាំមកនេះ បន្ទាប់ពីពួកគាត់មាន បទពិសោធន៍ចិញ្ចឹម តាំងពីឆ្នាំ ២០១៧។

លោក សាត សាខន និងលោក លឹមហុង បានឲ្យដឹងទៀតថា ពួកគាត់ជ្រើសរើសចិញ្ចឹមតែប្រភេទត្រីឆ្ពង់មួយប៉ុណ្ណោះ មិនចិញ្ចឹមត្រីតុកែ ឬត្រីផ្សេងទេ ដោយសារតែត្រីឆ្ពង់ ធននឹងអាកាសធាតុងាយស្រួលថែទាំ។ ពួកគាត់ទាំងពីរ បានបន្ថែម ថា «សព្វថ្ងៃចំណាយតែលើការទិញត្រីចំណីមកឲ្យវាស៊ី ខ្លះទិញពីនេសាទដ៏ទៃ ខ្លះបានទៅនេសាទដោយខ្លួនឯង»។

សព្វថ្ងៃត្រីឆ្ពង់ក្នុងបែររបស់លោក សាខន និងលោក លឹមហុង មានចាប់ពី ១គីឡូកន្លះឡើងទៅដល់ ៤គីឡូក្រាម ដោយក្នុង ១គីឡូក្រាម តម្លៃ ២១,០០០ ដល់ ២៤,០០០រៀល ហើយភាគច្រើនចាប់យកទៅលក់នោផ្សារអណ្តូងទឹក ដែលជាទីប្រជុំជន នៃស្រុកបូទូមសាគរ។

បើធៀបនឹងអំឡុងពេលជំងឺកូវីដ-១៩ គឺពួកគាត់លក់បានក្នុងបរិមាណច្រើន ព្រោះមិនមានការនាំចូលត្រីពីប្រទេសជិតខាង។ ថ្វីត្បិតមិនសូវមានអ្នកទិញច្រើនក៏ដោយ ក៏ប្រជាកសិករជាអ្នកចិញ្ចឹមត្រីឆ្ពង់សមុទ្រ បន្តប្រកាន់ភ្ជាប់ការមុខរបរចិញ្ចឹមនេះដដែល ដោយសារតែជាមុខរបរបន្សល់ទុកពីដូនតារបស់ពួកគាត់ អាចរកចំណូលដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ ក្រៅពីចេញទូកនេសាទៅនេសាទ នៅឯសមុទ្រ។

គេនៅចាំបានថា កន្លងទៅ ទាំងរដ្ឋបាលខេត្តកោះកុង ទាំងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ធ្លាប់ដាក់ចេញគោលការណ៍ជាច្រើន លើយន្តការចុះស្រង់ពិនិត្យស្ថិតិអំពីកសិករ ដែលកំពុងបង្កង្កើនផលិតផលដំណាំកសិកម្ម ឬសត្វចិញ្ចឹមក្នុងមូលដ្ឋាន ក្នុងគោលដៅដចម្បងធ្វើយ៉ាងណា ស្វែងរកទីផ្សារបានលក់ចេញនូវផលិតផលសម្រេចបាន ទៅកាន់បណ្តារាជធានី-ខេត្ត ចៀសវាងធ្វើឲ្យពួកគាត់បាក់ទឹកចិត្ត លែងចង់បន្តការងារកសិកម្មទៀត៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


