ព័ត៌មានជាតិ
កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា៦៩៨,០០០ដុល្លារជាជំហានទី៣ ដល់សមាគមអតីតយុទ្ធជនកម្ពុជា
កាកបាទក្រហមកម្ពុជាបានផ្តល់ថវិកាចំនួន៦៩៨,០០០ដុល្លារជាជំហានទី៣ដែលជាវគ្គបញ្ចប់ ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន៦២៨គ្រួសារ នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលប្តេជ្ញាចិត្តជួយសម្រាលការលំបាកដល់គ្រួសារអតីតយុទ្ធជនកម្ពុជាក្រីក្រនោះ នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តមមុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស បានផ្តល់ថវិកាចំនួន៦៩៨,០០០ដុល្លារ(ប្រាំមួយសែនប្រាំបួនម៉ឺនប្រាំបីពាន់ដុល្លារអាមេរិក) ជាជំហានទី៣
ដែលជាវគ្គបញ្ចប់ ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

សូមបញ្ជាក់ជូនថា កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន៥០ម៉ឺនដុល្លារ ជាជំហានទី១ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ និងចំនួន១លានដុល្លារ ជាជំហានទី២ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា ហើយកាកបាទក្រហមកម្ពុជា ក៏បានប្រគល់ផ្ទះចំនួន៥០ខ្នង ជាជំហានទី១ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ និងប្រគល់ផ្ទះចំនួន ២៥០ខ្នង ជាជំហានទី២ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១កន្លងទៅរួចមកហើយ។
បងប្អូនអតីតយុទ្ធជនដែលបានចូលមករស់នៅបណ្តើរៗ ក៏បានចាប់ផ្តើមកសាងជីវិតថ្មីនៅលើទឹកដីថ្មី ប្រកបដោយក្តីសង្ឃឹម និងមានសុភមង្គលជាមួយនឹងការដាំដុះភោគផលបន្លែបង្ការជាច្រើនមុខ ការចិញ្ចឹមសត្វ និងការលក់ដូរជាដើម។ កូនៗរបស់ពួកគាត់ដែលជាអ្នកនៅខេត្តផ្សេងៗបានមកលេងដល់ទីនេះ ក៏មានក្តីរំភើប សប្បាយរីករាយ ដោយមិននឹកស្មានថា ឪពុកម្តាយរបស់គាត់ទទួលបានផ្ទះស្អាត មានដីល្អ និងទីតាំងគួរឱ្យចង់រស់នៅបែបនេះនោះទេ។

យោងតាមវឌ្ឍនភាពនៃដំណើរការសាងសង់ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ កាកបាទក្រហមកម្ពុជា គ្រោងនឹងរៀបចំពិធីប្រគល់-ទទួលផ្ទះចំនួន ៣២៨ខ្នងជាវគ្គបញ្ចប់ នៅដើមអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។
សូមជម្រាបជូនថា ផ្ទះនីមួយៗ មានទំហំ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ,គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ៣.៥០០ដុល្លារអាមេរិក។ ដោយឡែក បង្គន់អនាម័យដាច់ដោយឡែក មានតម្លៃ២៧០ដុល្លារអាមេរិក៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


