Connect with us

ព័ត៌មានជាតិ

ពលករខ្មែរពីប្រទេសម៉ាឡេស៊ី ចំនួន៩ នាក់ ​នឹងមកដល់កម្ពុជាវិញល្ងាចនេះ

បានផុស

នៅ

ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ និងជួយសម្របសម្រួលបញ្ជូនពលករ ពលការិនី និងកុមារសរុបចំនួន០៩រូប មកកម្ពុជាវិញ នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹង នារសៀលថ្ងៃអាទិត្យ ទី២៩ ខែសីហានេះថា ក្នុងចំណោមពលករ ពលការនីខ្មែរទាំងនោះ មាន៨នាក់ មកដល់អាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះអាកាសចរណ៍សិង្ហបុរីលេខ SQ158 នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង០៥ និង៣០នាទីល្ងាច នេះ។

ចំណែកពលការិនីម្នាក់ទៀត នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះអាកាសច​រណ៍​សិង្ហបូរីលេខ SQ158 នៅថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២១ វេលាម៉ោង០៥ និង៣០ នាទីល្ងាចស្អែក។

បើតាមលោក កុយ គួង ករណីនេះ ស្ថានទូតបានជួយចេញលិខិតធ្វើដំណើរបណ្តោះអាសន្នចំពោះអ្នក ដែលគ្មានលិខិតឆ្លងដែន និងបានផ្តល់ជំនួយជាកញ្ចប់ស្បៀងអាហារដល់ពលករ ពលការិនី ដែលខ្វះខាត និងប្រាក់ឧបត្ថមមួយចំនួន ក្នុងអំឡុងពេលរង់ចាំត្រឡប់ទៅកម្ពុជាវិញ ព្រមទាំងចាត់មន្ត្រីជូនដំណើរពលករ ពលការិនី និងកុមារខាងលើទៅអាកាសយានដ្ឋាន KLIA ផងដែរ៕

អត្ថបទៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម