ព័ត៌មានជាតិ
ពលករខ្មែរ ១៤ នាក់ លួចឆ្លង ដែនត្រូវទាហានថៃ ស្ទាក់ចាប់
ពលករខ្មែរចំនួន ១៤ នាក់ ត្រូវបានក្រុមទាហានឈុតពិសេសរបស់ថៃចាប់ខ្លួន ខណ:ដែលពួកគេលួចឆ្លងដែនដោយចំណាយក្នុងម្នាក់ ៦ ពាន់បាត ចូលទៅទឹកដីថៃរកការងារធ្វើដោយខុសច្បាប់។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភ្នំកូនដំរី ក្នុងឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ។

នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន១៤នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយបាននាំគ្នាដើរកាត់តាមចំការ ស្របពេលដែលកម្លាំងទាហានឈុតពិសេសថៃ សហការជាមួយកម្លាំងតម្រួតព្រំដែនលេខ១២ កំពុងល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះប្រុស៨ និងស្រី៦ នាក់។

ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេមកពីខេត្តបន្ទាយមានជ័យ ដោយបានប្រមូលផ្តុំគ្នានៅក្នុងឃុំល្មៀត ស្រុកថ្មពួក ដោយមានមេខ្យល់នាំផ្លូវនិងត្រូវចំណាយម្នាក់ ៦.០០០ បាត និងត្រូវដើរកាត់ចំការដើម្បីឡើងទៅលើផ្លូវជាតិត្រង់ចំណុច បានណាងង៉ាម ហើយនៅពេលដល់គោលដៅទើបត្រូវចាយលុយ ដែលក្នុងមនិស្សទាំង១៤នាក់ គោលដៅដែលត្រូវទៅធ្វើការគឺ ខេត្តស្រះកែវ ១ នាក់ ខេត្តរ៉ាក់យ៉ង ២ នាក់ ខេត្តឆ:ឈើងសៅ ២ នាក់ និងទីក្រុងបាងកក ចំនួន ៩ នាក់។

ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ និងបានបញ្ជូនទៅឱ្យតម្រួតព្រំដែនលេខ ៣៨ ដើម្បីប្រគល់ទៅអោយភាគីកម្ពុជាវិញតាមច្រកអូរបីជាន់ ៕ អត្ថបទ : សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


