ព័ត៌មានជាតិ
តំបន់វាលទំនាបកណ្ដាល បណ្ដាខេត្តជាប់ ជួរភ្នំដងរែក និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង អំពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ សេចក្ដីជូនដំណឹង នៅថ្ងៃទី៣១ ខែសីហានេះ បានឲ្យដឹងថា ក្នុងអំឡុងសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំង ជាមួយនិងប្រព័ន្ធសម្ពាធទាប។ ក្នុងនោះ នៅថ្ងៃទី២ ថ្ងៃទី៤ និងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ នឹងមានឥទ្ធិពលបន្ថែម គឺខ្យល់សមុទ្រ Breeze។
សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖ ១.បណ្ដាខេត្តនៅតំបន់ វាលទំនាបកណ្ដាល ៖ មាន-សីតុណ្ហភាពអប្បបរមា មានពី២៤-២៦ អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី៣០-៣២ អង្សា សេ។ -អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់។
២. បណ្ដាខេត្តនៅតំបន់ ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឥសាន៖ -សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ អង្សា សេ។ -សីតុណ្ហភាពអតិបរមា មានពី២៩-៣១ អង្សាសេ។ -អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យម ទៅច្រើន លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣. តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេ។ -អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងផ្ទៃសមុទ្រ ពិសេសក្បែរបណ្ដាកោះ រលកសមុទ្រ នឹងអាចកើតមានឡើង ក្នុងកម្រិតមធ្យម។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យសាធារណជន និងប្រជាពលរដ្ឋ បង្កើនការប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលនឹងអាចកើតមានឡើងជាយថាហេតុ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


